អាល្លឺម៉ង់ព្រមានថា សង្គ្រាមអ៊ីរ៉ង់ គឺជា «ការគំរាមកំហែងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក»

2026/05/19 01:42:31 am        43

នៅថ្ងៃចន្ទ (ទី១៨ ខែឧសភា ឆ្នាំ២០២៦) នេះ​ ប្រទេស​អាល្លឺម៉ង់បានព្រមានអំពីផលវិបាកសេដ្ឋកិច្ច ដោយសារ​សង្គ្រាម នៅអ៊ីរ៉ង់ និងការដាក់​ច្រកសមុទ្រ Hormuz ឲ្យ​ស្ថិត​នៅក្នុង​ហ៊ុម​ព័ទ្ធ ដោយ​ការ​លើក​ឡើង​នេះ​កើតមានមុនកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់​ប្រទេស​មាន​ឧស្សាហកម្ម​ឈាន​មុខ​គេទាំង៧ (G7) នៅទីក្រុងប៉ារីស ប្រទេស​បារាំង​។

អធិការបតីរង​ និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាល្លឺម៉ង់ លោក Lars Klingbeil បាននិយាយមុនពេលចេញដំណើរទៅចូល​រួម​កិច្ចពិភាក្សាថា សង្គ្រាមនេះ គឺជា «ការគំរាមកំហែងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក» ហើយកំពុងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍសេដ្ឋកិច្ច។

ទីភ្នាក់ងារសារព័ត៌មានអាល្លឺម៉ង់ dpa បានដកស្រង់សម្តីរបស់លោក ដែល​បាន​និយាយ​ថា អ្វីគ្រប់យ៉ាងត្រូវតែសម្រេច​ឲ្យ​បាន​ ដើម្បី «បញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍» ធ្វើឲ្យ​តំបន់មានស្ថិរភាព និងធានាបាននូវសេរីភាព​នៃ​ការ​ធ្វើ​ចរាចរណ៍​តាម​ផ្លូវសមុទ្រ ហើយ «ដើម្បី​ធ្វើដូច្នេះ ផ្លូវរបស់យើង ក្នុងនាមជាប្រទេស​អឺរ៉ុប នៅតែច្បាស់លាស់ដដែល នោះគឺថា យើងផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការ ជាងការប្រឈមមុខដាក់គ្នា» ។

គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ G7 ដែលចាប់ផ្តើមនៅថ្ងៃចន្ទនេះ​ អ្នកចូលរួមត្រូវបានគេរំពឹងថា នឹងផ្តោតលើផលប៉ះពាល់សេដ្ឋកិច្ចនៃជម្លោះមជ្ឈិមបូព៌ា និងផលវិបាកដែលអាចកើតមាន ចំពោះ​ពាណិជ្ជកម្មពិភពលោក។ ច្រកសមុទ្រ Hormuz នៅតែជាផ្លូវដឹកជញ្ជូនដ៏សំខាន់បំផុតមួយរបស់ពិភពលោក សម្រាប់ពាណិជ្ជកម្មប្រេង និងឧស្ម័ន៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        48
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        78
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        65

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm