បណ្តាប្រទេសឈូងសមុទ្រថ្កោលទោសការវាយប្រហារដោយយាន​ដ្រូន​លើអារ៉ាប៊ីសាអ៊ូ​ឌីត ចេញ​ពីអ៊ីរ៉ាក់

2026/05/19 01:49:35 am        47

អេមីរ៉ាតអារ៉ាប់រួម កាតា និងគូ​វ៉ែត នៅថ្ងៃចន្ទ (ទី១៨ ខែឧសភា ឆ្នាំ២០២៦) បានថ្កោលទោសចំពោះការវាយប្រហារដាក់​កំណត់គោលដៅលើ​ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដោយ​ប្រើ​ប្រាស់​យានដ្រូន​ដែលបានចូលទៅក្នុងដែនអាកាសរបស់ព្រះរាជាណាចក្រមួយនេះ ដោយ​ចេញ​ពីអ៊ីរ៉ាក់។

អាជ្ញាធរអារ៉ាប៊ីសាអ៊ូឌីត បានឲ្យ​ដឹង​កាលពីថ្ងៃអាទិត្យថា ប្រព័ន្ធ​ការពារដែនអាកាសបានស្ទាក់ចាប់ និងបំផ្លាញ​យាន​ដ្រូន​ចំនួន ៣គ្រឿង ដែល​ចេញ​ពីអ៊ីរ៉ាក់។ ក្រសួងការបរទេសអារ៉ាប់រួមបានលើក​ឡើង​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការវាយប្រហារទាំងនេះគឺ​ជាការរំលោភលើអធិបតេយ្យភាពនៃព្រះរាជាណាចក្របងប្អូនអារ៉ាប៊ីសាអ៊ូ​ឌីត និងជាការគំរាមកំហែងដល់សន្តិសុខ និងស្ថិរភាពរបស់ប្រទេស​នេះ​»។

ក្រសួង​បានបង្ហាញពី​ «សាមគ្គីភាពពេញលេញរបស់អារ៉ាប់រួមជាមួយអារ៉ាប៊ីសាអ៊ូ​ឌីត និងការគាំទ្រ ចំពោះវិធានការទាំងអស់ដែលមានគោលបំណងការពារសន្តិសុខ និងស្ថិរភាពរបស់ខ្លួន»។

ចំណែក​ក្រសួងការបរទេសកាតាក៏បានថ្កោលទោសការវាយប្រហារនេះផងដែរ ដោយចាត់​ទុក​ថា ជា «ការរំលោភលើអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រមួយ​ និងជាការគំរាមកំហែងដល់សន្តិសុខ និងសុវត្ថិភាពរបស់ប្រទេស​ និងដល់សន្តិសុខរបស់​តំបន់»។

រីឯ​គូ​វ៉ែតក៏បានសម្តែង «ការថ្កោលទោសយ៉ាងខ្លាំង និងការបរិហារផង​ដែរ​ ចំពោះការឈ្លានពាន» លើ​ទឹកដីអារ៉ាប៊ីសាអ៊ូឌីត ដែល​ចេញ​ពីប្រទេសអ៊ីរ៉ាក់។ ក្រសួងការបរទេសបានរៀប​រាប់​ថា ការវាយប្រហារនេះបានក្លាយ​ជា​ «ការបន្តយ៉ាង​ច្បាស់​ក្រឡែត​នៃការរំលោភបំពានច្បាប់អន្តរជាតិ និងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជាពិសេសសេចក្តីសម្រេចលេខ ២៨១៧ ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ និងស្ថិរភាពក្នុងតំបន់»៕

អត្ថបទដែលទាក់ទង

ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        11
UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        27
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់

2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm