អ៊ីរ៉ង់ប្រកាសស្ថាប័នថ្មី ដើម្បីគ្រប់គ្រងច្រកសមុទ្រ Hormuz

2026/05/19 01:57:49 am        43

 ប្រទេសអ៊ីរ៉ង់បានប្រកាសនៅថ្ងៃចន្ទ (ទី១៨ ខែឧសភា ឆ្នាំ២០២៦) នេះ អំពីការបង្កើតស្ថាប័នថ្មីមួយ ដែលមានភារកិច្ចគ្រប់គ្រងច្រកសមុទ្រ Hormuz ស្របពេលមានភាពតានតឹងកាន់តែខ្លាំងឡើងៗ ជាមួយសហរដ្ឋអាមេរិក នៅផ្លូវទឹកយុទ្ធសាស្ត្រនេះ។

ក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់ បានឲ្យដឹងនៅលើបណ្ដាញសង្គម X ថា អាជ្ញាធរថ្មីនេះ នឹងផ្តល់ «ព័ត៌មានថ្មីៗបន្ទាន់ ទាក់ទងនឹងប្រតិបត្តិការច្រកសមុទ្រ Hormuz និងការវិវត្តចុងក្រោយបំផុត»។ យ៉ាងណាក្ដី មិនមានព័ត៌មានលម្អិតបន្ថែមត្រូវបានចេញផ្សាយឡើយ ទាក់ទងនឹងរចនាសម្ព័ន្ធ អំណាច ឬការទទួលខុសត្រូវរបស់ស្ថាប័នថ្មីនេះ។

គួរបញ្ជាក់ថា ច្រកសមុទ្រ Hormuz គឺជាចំណុចតភ្ជាប់ថាមពលដ៏សំខាន់មួយរបស់ពិភពលោក ដែលភ្ជាប់ឈូងសមុទ្រនេះជាមួយឈូងសមុទ្រអូម៉ង់ និងទីផ្សារអន្តរជាតិ។ ការរំខាននៅក្នុងតំបន់នេះ បានជំរុញឲ្យមានក្ដីបារម្ភ អំពីការផ្គត់ផ្គង់ប្រេង ឥន្ធនៈ និងឧស្ម័នសកល ចាប់តាំងពីការចាប់ផ្តើមដំបូងនៃសង្គ្រាមអ៊ីរ៉ង់។

កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ លោក Ebrahim Azizi ប្រធានគណៈកម្មាធិការសន្តិសុខជាតិ និងគោលនយោបាយការបរទេសរបស់សភាអ៊ីរ៉ង់ បាននិយាយថា ប្រទេសរបស់លោក បានរៀបចំយន្តការគ្រប់គ្រងចរាចរណ៍ផ្លូវសមុទ្រតាមរយៈផ្លូវដែលបានកំណត់នៅចក្រសមុទ្រ Hormuz ហើយនឹងគិតថ្លៃ «សម្រាប់សេវាកម្មឯកទេស» ដែលត្រូវបានផ្តល់ជូនក្រោមប្រព័ន្ធនេះ៕

អត្ថបទដែលទាក់ទង

មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        2
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        8
រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu

2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm