បុគ្គលិកសុខាភិបាលប្រញាប់ប្រញាល់ឆ្លើយតបជំងឺអេបូឡាដែលរីករាលដាលយ៉ាងរហ័ស នៅកុងហ្គោ

2026/05/19 02:53:15 am        31


បុគ្គលិកសុខាភិបាល នៅថ្ងៃចន្ទ (ទី១៨​ ខែឧសភា ឆ្នាំ២០២៦) នេះ បាន និង​កំពុងប្រញាប់ប្រញាល់ទៅកាន់ជួរមុខដែល​ផ្ទុះឡើងនូវ​ជំងឺអេបូឡាថ្មី នៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលការរកឃើញយឺត​​ និងការរីករាលដាលយ៉ាងឆាប់រហ័សរបស់វា បានធ្វើឲ្យ​អ្នកជំនាញសុខភាពប្រកាស​អាសន្ន​។

អង្គការសុខភាពពិភពលោក (WHO) កាលពី​ថ្ងៃទី១៧ ខែឧសភា បានប្រកាសពីការផ្ទុះឡើងនូវ​ជំងឺនេះជាភាព​អាសន្នសុខភាពសាធារណៈដែលជាក្ដី​បារម្ភអន្តរជាតិ ដោយសារតែហានិភ័យខ្ពស់ដែលជំងឺនេះ អាចរីករាលដាលបន្ថែមទៀត ហួសពីព្រំដែនរបស់កុងហ្គោ បន្ទាប់ពី ២ករណីត្រូវបានបញ្ជាក់នៅក្នុងទីក្រុង Kampala រដ្ឋធានីនៃប្រទេសជិតខាងអ៊ូហ្គង់ដា។

ការផ្ទុះឡើងនូវ​ជំងឺនេះត្រូវបានគេសង្ស័យថា បានសម្លាប់មនុស្សប្រហែល ៨០​នាក់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយករណីចំនួន ៨ ត្រូវបានបញ្ជាក់ដោយការធ្វើតេស្តមន្ទីរពិសោធន៍ និងករណីសង្ស័យ ២៤៦នាក់​ ត្រូវបានរាយការណ៍នៅក្នុងខេត្ត Ituri ភាគខាងកើតកុងហ្គោ។

ករណីមួយទៀតត្រូវបានបញ្ជាក់នៅក្នុងរដ្ឋធានី Goma របស់​ខេត្ត North Kivu។ នេះបើយោងតាមក្រុមឧទ្ទាម M23 ដែលគ្រប់គ្រងទីក្រុងនេះ។

គណៈប្រតិភូមួយក្រុមដឹកនាំដោយលោក Samuel Roger Kamba រដ្ឋមន្ត្រីក្រសួងសុខាភិបាលកុងហ្គោ បានទៅ​ដល់រដ្ឋធានី Bunia របស់​ខេត្ត Ituri នៅថ្ងៃទី១៧ ខែឧសភា ដោយ​តង់ត្រូវបាន​បង្កើតឡើង ដើម្បី​ធ្វើជា​មណ្ឌលព្យាបាល ជា​ការ​គាំទ្រដល់មន្ទីរពេទ្យមូល​ដ្ឋាន​ដែលមានស្ថានភាពលំបាក។ លោកស្រី Anne Ancia តំណាង WHO ប្រចាំនៅ​កុងហ្គោ បាននិយាយថា WHO បានប្រើ​ប្រាស់​ឧបករណ៍ការពារខ្លួនអស់ពីស្តុក​ហើយ នៅក្នុងរដ្ឋធានី Kinshasa ហើយឥឡូវនេះកំពុងរៀបចំយន្តហោះដឹកទំនិញ ១គ្រឿង ដើម្បីនាំយកសម្ភារៈបន្ថែមពីឃ្លាំងមួយ នៅ​ក្នុងប្រទេសកេនយ៉ា។

គួរ​បញ្ជាក់ថា ការផ្ទុះឡើងថ្មី​ៗ​នេះ បណ្តាលមកពីក្រុម​វីរុស​ Bundibugyo ដែលមិនដូចប្រភេទវីរុសអេបូឡា Zaire ទូទៅនោះទេ មិនមានការព្យាបាលវីរុស​ជាក់លាក់ ឬវ៉ាក់សាំងដែលត្រូវបានអនុម័តឡើយ​៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        205
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        245
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        224

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm