នាយករដ្ឋមន្ត្រីជប៉ុនសង្កត់ធ្ងន់ពី​ការគាំទ្ររបស់ទីក្រុងតូក្យូ ចំពោះពហុភាគីនិយម ពេលជួប​​ប្រមុខ​ UN

2026/05/19 03:08:18 am        72


នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី​ Sanae Takaichi នៅ​ថ្ងៃចន្ទ (ទី​១៨ ខែឧសភា ឆ្នាំ២០២៦) នេះ បានសង្កត់ធ្ងន់ថា ការគាំទ្ររបស់ទីក្រុងតូក្យូ ចំពោះពហុភាគីនិយម ដែលមានអង្គការសហប្រជាជាតិ (UN) ជាស្នូល នៅតែមិនមាន​ការ​ផ្លាស់ប្តូរដដែល​ ដោយ​ការ​លើក​ឡើង​កើតមាន​ក្នុងអំឡុងពេលមាន​ជំនួប​ជាមួយអគ្គលេខាធិការ UN លោក​ Antonio Guterres នៅក្នុងរដ្ឋធានីរបស់ប្រទេស​ជប៉ុន។

សារព័ត៌មាន​ Jiji Press បាន​រាយការណ៍​ថា លោក Guterres បានសរសើរកិច្ចប្រឹងប្រែងរបស់ជប៉ុន ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ដោយកត់សម្គាល់ថា អំណាចសីលធម៌របស់ប្រទេសនេះ គឺ «មានសារៈសំខាន់ខ្លាំងណាស់»។ ប្រមុខ UN កំពុងបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ចាប់ពីថ្ងៃអាទិត្យ ដល់ថ្ងៃពុធ។

នៅព្រឹក​ថ្ងៃនេះ លោក Guterres បានថ្លែងសុន្ទរកថានៅក្នុងព្រឹត្តិការណ៍មួយដែលមានចំណងជើងថា អបអរសាទរខួបលើកទី៧០​ កិច្ចសហប្រតិបត្តិការជប៉ុន-UN ពិព័រណ៍ឆ្នាំ២០២៥ និងអនាគតនៃពហុភាគីនិយម ដែល​អំឡុង​ពេល​នោះ​លោកក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃពហុភាគីនិយមផងដែរ។

លោកបានសង្កត់ធ្ងន់លើតម្រូវការ ក្នុងការធ្វើឲ្យ​ពហុភាគីនិយម អាចមើលឃើញនៅក្នុងសកម្មភាព សម្រាប់ប្រជាជន ក៏ដូចជាសារៈសំខាន់នៃទំនាក់ទំនង ភាពជាដៃគូ និងការកំណត់​អនាគត តាមរយៈការសហការបង្កើត។

លោក Guterres បានបន្ថែម​ថា៖ «អនាគតនៃពហុភាគីនិយម នឹងត្រូវបានធានាដោយភាពក្លាហាន កំណែទម្រង់ និងការផ្តល់ឲ្យ​។ វានឹងតម្រូវឲ្យ​មានស្ថាប័នដែលឆ្លុះបញ្ចាំងពីពិភពលោកសព្វថ្ងៃនេះ មិនមែនពិភពលោកកាលពី ៨០​ឆ្នាំមុននោះទេ។ វានឹងតម្រូវឲ្យ​មានហិរញ្ញប្បទានដែលត្រូវនឹងមហិច្ឆតា»៕

អត្ថបទដែលទាក់ទង

ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        2
UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        27
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់

2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm