កម្ពុជានាំចេញវិស័យកាត់ដេរ មានទំហំទឹកប្រាក់ជាង ៣,១ ប៊ីលានដុល្លារអាមេរិក

2022/04/18 06:01:12 pm        555

ភ្នំពេញ៖ ទំហំនៃការនាំចេញផលិតផលកាត់ដេរ ក្នុងត្រីមាសដំបូងឆ្នាំ ២០២២ មានចំនួនទឹកប្រាក់ប្រមាណជា ៣ ១៥៥ លានដុល្លារអាមេរិក កើនឡើងជាង ៦២៧ លានដុល្លារអាមេរិក ស្មើនឹង ២៤.៨% បើធៀបរយៈពេលដូចគ្នានៅឆ្នាំ ២០២១។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​បង្ហាញ​តួរលេខ​បាន​ឲ្យដឹងថា ​នៅក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ ​ការពាណិជ្ជកម្មក្រៅប្រទេស ក្នុងនោះទំហំនៃការនាំ​ចេញ​ផលិតផលកាត់ដេរ ស្បែកជើង​ និងផលិផលការបូប គិតជាទឹកប្រាក់សរុប​ មានចំនួន ៣ ១៥៥ លានដុល្លារអាមេរិក​ ដោយបានកើនឡើង​ប្រមាណជាង ​៦២៧ ​លានដុល្លារអាមេរិក បើប្រៀបធៀប​ទៅ​រយៈពេលដូចគ្នាក្នុងឆ្នាំ ​២០២១ ​ចំនួននេះ​បានកើនឡើងជិត ២៥%។

ជុំវិញការនាំចេញផលិតផលកាត់ដេរ, លោកកាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោង​ចក្រកាត់​ដេរនៅកម្ពុជា GMAC លើកឡើងឲ្យដឹងថា ​នៅក្នុងរយៈពេលកន្លងមកនេះ ការបញ្ជាទិញពីទីផ្សារ​ខាង​ក្រៅ ​បានកើនឡើងគួរជាទីកត់សម្គាល់ ​ក្នុងនោះទីផ្សារ​ដែលលេចធ្លោជាងគេ គឺការនាំចេញនាំ​ទៅ​កាន់ទីផ្សារអាមេរិក​ ។ ទាក់ទងនឹងការនាំចេញនេះដែរ ​លោក បានរំពឹងថា ការនាំចេញ​ផលិតផល​កាត់ដេរ ​នឹង​មាន​និន្នាការ​បន្តល្អប្រសើរ​រហូត​ដល់ដំណាច់ឆ្នាំ។

លោក បានបន្តថា បន្ទាប់ពីស្ថានភាពនៃការរីល​រាលដាល​ជំងឺ​កូវីដ ១៩ ​នៅកម្ពុជា មាន​ស្ថិរភាពល្អ​ជាបណ្តើរៗ នឹង​ស្របពេល​កម្ពុជា​ទទួល​បាន​ទទួលបានក្រុមហ៊ុន​វិនិយោគលើវិស័យកាត់ដេរជា​បន្តបន្ទាប់ ​ក្នុងនោះសម្រាប់ការផលិត​នៅទីផ្សារក្នុងស្រុក អាចឆ្លើយតបទៅនិងតម្រូវការ​នាំចេញ​បាន ​តែទោះបីយ៉ាងណា យើងបានជួបបញ្ហាបន្តិចបន្តួច ​ក្នុងការរើសកម្មករថែម ជាពិសេសសម្រាប់​តំបន់ភ្នំពេញ​ជាដើម។

ចំណែកលោកឧកញ៉ា លឹម ហេង​ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ​ថ្លែងថា ស្របពេលដែលរាជ​រដ្ឋាភិបាល​បានដាក់ចេញច្បាប់ស្តីពីគារវិនិយោគរបស់ព្រះរាជាណាចក្រកម្ពុជា​ នឹងថ្មីៗនេះ រាជ​រដ្ឋាភិបាលបាននូវយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ​ ផលិតស្បែកជើង និងកាបូបកម្ពុជាបន្ថែម​ទៀត​នោះ, ដែលផែនការសកម្មភាពទាំងអស់នេះ ​គឺជាផែនទីបង្ហាញផ្លូវ សម្រាប់ជម្រុញអភិវឌ្ឍន៍​លើក​វិស័យកាត់ដេរ ​ស្បែកជើង ​និងកាបូបនៅកម្ពុជា ដែលវិស័យនេះ​បានផ្តល់អត្ថប្រយោជន៍យ៉ា​ង​សំខាន់ ​សម្រាប់វិស័យការងារ​ និងកំណើនសេដ្ឋកិច្ច។

សូមបញ្ជាក់ថា​ យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ​ផលិតស្បែកជើង ​និងកាបូបកម្ពុជា២០២២-២០២៧​ មានចក្ខុវិស័យអភិវឌ្ឍវិស័យកាត់ដេរ, ​ផលិតស្បែកជើង និងកាបូបនៅកម្ពុជា ឱ្យទៅ​ជា​ឧស្សាហកម្មដែលមានចីរភាពបរិស្ថាន, មានភាពធន់,​ មានតម្លៃបន្ថែមខ្ពស់,​​ ផ្តោតលើផលិតផល​ដែល​លក់បានថ្លៃ មានភាពប្រកួតប្រជែងខ្ពស់ និងជាមូលដ្ឋានគាំទ្រពិពិធកម្មសេដ្ឋកិច្ច​នៅ​ឆ្នាំ២០២៧។

យុទ្ធសាស្រ្ត នេះក៏មាន​គោលបំណង​កំណត់ទិសដៅអភិវឌ្ឍន៍រួម, ​បង្កើន​ភាពឯករាជ្យ, ពង្រឹងភាព​ប៉ាន់ប្រមាណបាន​ និង​ស្ថិរភាព ​ដើម្បី​បន្ត​លើក​កម្ពស់ការ​អភិវឌ្ឍវិស័យនេះ​ ប្រកប​ដោយចីរភាព និង​បរិយាប័ន្ន ៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        405
ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
2026/07/23 10:33:13 pm        486
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 10:06:29 pm        415

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm