អភិបាលខេត្តតាកែវ ប្ដេជ្ញាទប់ស្កាត់មិនឱ្យមានបទល្មើស Online Scams កើតឡើងក្នុងភូមិសាស្រ្តខេត្តតាកែវ

2026/05/19 03:27:43 pm        310

តាកែវ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវបានបង្ហាញការប្ដេជ្ញាចិត្តខ្ពស់ និងដាក់បទបញ្ជាដល់អាជ្ញាធរក្រុងស្រុក បង្កើនការយកចិត្តទុកដាក់ ក្នុងការបង្ការ ទប់ស្កាត់មិនឱ្យមានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) កើតឡើងក្នុងភូមិសាស្រ្តខេត្តតាកែវ ជាដាច់ខាត ដើម្បីធានាបាននូវសន្ដិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងអ្នកវិនិយោគបរទេស។

ថ្លែងក្នុងឱកាសអញ្ជើញក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្ដីពីការបន្តរនិរន្តរភាពយុទ្ធនាការបោសសំអាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ក្នុងព្រះរាជាណាចក្រកម្ពុជា នៅខេត្តតាកែវ នៅសាលប្រជុំរដ្ឋបាលខេត្ត នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានមានប្រសាសន៍ថា ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ត្រូវតែបង្កើនការយកចិត្តទុកដាក់ខ្ពស់ ចុះតាមដានត្រួតពិនិត្យជាប្រចាំ រាល់ទីតាំងស្នាក់នៅទាំងអស់ ចំពោះជនបរទេសដែលមកស្នាក់នៅក្នុងខេត្តតាកែវ ពិសេសតាមទីតាំងរោងចក្រ សំណង់ផ្ទះល្វែង និងទីតាំងផ្សេងទៀត ខ្លាចក្រែងមានការបង្កប់ការធ្វើអាជីវកម្មឆបោកតាមប្រព័ន្ធអនឡាញ អំពើជួញដូរមនុស្សគ្រប់ទម្រង់ ករណីគ្រឿងញៀន ត្រូវតែបង្ក្រាបឱ្យបានទាន់ពេលវេលា ដើម្បីធានាបានូវប្រសិទ្ធភាព នៃគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពដែលបានដាក់ចេញ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានមានប្រសាសន៍ដែរថាបច្ចុប្បន្ននេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងមហាផ្ទៃបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង និងបានដាក់ចេញវិធានការដ៏មុតស្រួច សំដៅក្នុងការបង្ការ ទប់ស្កាត់ បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ឱ្យអស់ពីក្នុងប្រទេសកម្ពុជា។ ក្នុងន័យនេះអាជ្ញាធរ រួមនឹងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ខ្ពស់ និងរួមគ្នាបង្ការ ទប់ស្កាត់ចំពោះករណី ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រឺ Online Scam កុំអោយមាននៅក្នុងមូលដ្ឋានរបស់ខ្លួនដែលធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងសន្ដិសុខសង្គម៕


អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        56
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        53
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        55

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី

2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm