ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកកំពុងផ្អាកការវាយប្រហារដោយយោធាលើអ៊ីរ៉ង់ដែលបានគ្រោងទុកសម្រាប់ថ្ងៃអង្គារ១៩ឧសភាសប្ដាហ៍នេះតាមការស្នើសុំរបស់បណ្ដារដ្ឋឈូងសមុទ្រ ខណៈការចរចាដ៏ច្បាស់លាស់កំពុងកើតឡើង។

នៅក្នុងការបង្ហោះមួយលើបណ្ដាញសង្គម Truth Social លោកបាននិយាយថា លោកត្រូវបានស្នើសុំឱ្យធ្វើដូច្នេះដោយក្រុមមេដឹកនាំនៃប្រទេសកាតា អារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់រួម។
លោកបាននិយាយថា លោកត្រូវបានជូនដំណឹងថា កិច្ចព្រមព្រៀងមួយនឹងត្រូវបានធ្វើឡើងដែល "អាចទទួលយកបានយ៉ាងខ្លាំង" ចំពោះសហរដ្ឋអាមេរិក ដោយបន្ថែមថា "នឹងមិនមានអាវុធនុយក្លេអ៊ែរសម្រាប់អ៊ីរ៉ង់ទេ!"។

ប៉ុន្តែលោកបានព្រមានថា សហរដ្ឋអាមេរិកនឹងត្រៀមខ្លួនរួចជាស្រេចដើម្បី "បន្តការវាយប្រហារទ្រង់ទ្រាយធំទាំងស្រុងលើអ៊ីរ៉ង់ ភ្លាមៗ" ប្រសិនបើមិនមានកិច្ចព្រមព្រៀងដែលអាចទទួលយកបាន។
មេបញ្ជាការយោធាជាន់ខ្ពស់អ៊ីរ៉ង់មួយរូបបានប្រាប់សហរដ្ឋអាមេរិកកុំឱ្យធ្វើ "កំហុសយុទ្ធសាស្ត្រ និងការគណនាខុសម្តងទៀត"។
ការប្រកាសចុងក្រោយរបស់លោក Trump លើអ៊ីរ៉ង់កើតឡើងស្របពេលមានការធ្លាក់ចុះនៃប្រជាប្រិយ របស់លោក ហើយខណៈការស្ទង់មតិបង្ហាញថា សង្គ្រាមនេះ កាន់តែមិនមានប្រជាប្រិយភាពនៅក្នុងសហរដ្ឋអាមេរិក។
ការបង្ហោះរបស់លោក Trump បានកើតឡើងបន្ទាប់ពីអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Esmaeil Baghaei បានបញ្ជាក់ថាគំនិតរបស់ទីក្រុងតេអេរ៉ង់ត្រូវបាន «បញ្ជូនទៅកាន់ភាគីអាមេរិកតាមរយៈប៉ាគីស្ថាន» ប៉ុន្តែពុំបានផ្តល់ព័ត៌មានលម្អិតទេ៕
