ក្រសួងសុខាភិបាលកម្ពុជា ចូលរួមបើកមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ (WHA79)

2026/05/19 08:40:01 am        96

ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមក្នុងពិធីបើកមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ (WHA79) ក្រោមប្រធានបទ «ការកែទម្រង់សុខភាពសកល៖ ការទទួលខុសត្រូវរួមគ្នា (Reshaping Global Health: A Shared Responsibility)»។

នាទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងសុខាភិបាល អមដំណើរដោយ ឯកឧត្តមឯកអគ្គរាជទូត កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍នៃកម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានអញ្ជើញចូលរួមក្នុងពិធីបើកមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ (WHA79) ក្រោមប្រធានបទ «ការកែទម្រង់សុខភាពសកល៖ ការទទួលខុសត្រូវរួមគ្នា (Reshaping Global Health: A Shared Responsibility)» ។

ពិធីបើកនេះធ្វើឡើងក្រោមអធិបតីភាពរបស់ឯកឧត្តមវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំកិច្ចសហប្រតិបត្តិការសុខាភិបាលសកល ដោយមានការចូលរួមពីរដ្ឋមន្ត្រីសុខាភិបាលទូទាំងពិភពលោក នៃបណ្តារដ្ឋសមាជិកចំនួន១៩៤។

សូមបញ្ជាក់ថា៖ ការចូលរួមរបស់គណៈប្រតិភូកម្ពុជា ដឹកនាំដោយឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា អមជាមួយដោយឧត្តមឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍នៃកម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ បានឆ្លុះបញ្ចាំងពីកិត្យានុភាពរបស់កម្ពុជា ជាមួយនឹងការដើរតួនាទីរបស់ខ្លួនយ៉ាងសកម្ម និងដ៏សំខាន់ ហើយដែលត្រូវបានទទួលស្គាល់ថាជាប្រទេសគំរូមួយលើវិស័យសុខភាពសកល (Global health level) ក៏ដូចជាការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តសេចក្តីសម្រេចរបស់អង្គការសុខភាពពិភពលោកប្រកបដោយភាពជោគជ័យដោយផ្តើមពីថ្នាក់ជាតិ និងសំដៅជាគំរូតំបន់ និងអន្តរជាតិផងដែរ៕អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋក្រិកប្រចាំនៅកម្ពុជា ចូលជួបប្រគល់សារតាំង
2026/05/19 10:05:28 am        1
កម្ពុជា-ឡាវ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ រៀបរយតាមបណ្ដោយព្រំដែនប្រទេសទាំងពីរ ជាព្រំដែនសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើន
2026/05/19 09:36:31 am        1
កម្ពុជា និងដៃគូអភិវឌ្ឍន៍ សាទរភាពជោគជ័យនៃការអនុវត្តសាកល្បងកម្មវិធី RPL ដែល​បំប្លែង​ពី​បទ​ពិសោធ​រាប់​ឆ្នាំ​ទៅ​ជាវិញ្ញាបនបត្រ សម្រាប់អតីតពលករពីប្រទេសថៃ
2026/05/19 08:46:48 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីបំផុត Neymar ត្រូវកោះហៅចូលក្នុងក្រុមជម្រើសជាតិប្រេស៊ីលសម្រាប់ World Cup

2026/05/19 10:40:59 am
​សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋក្រិកប្រចាំនៅកម្ពុជា ចូលជួបប្រគល់សារតាំង
2026/05/19 10:05:28 am
​វិមានក្រឹមឡាំង​​​​ ទាត់ចោល​​​ការព្រមានរបស់អ៊ុយក្រែន​ ដែល​ថា​រុស្ស៊ីពិចារណាវាយប្រហារប្រទេសណាតូពីបេឡារុស​
2026/05/19 09:57:47 am
​សហរដ្ឋអាមេរិក ពង្រឹងការរឹតបន្តឹងការធ្វើដំណើរដើម្បីទប់ស្កាត់​ការរីករាលដាលនៃជំងឺអេបូឡា
2026/05/19 09:54:08 am
​កម្ពុជា-ឡាវ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ រៀបរយតាមបណ្ដោយព្រំដែនប្រទេសទាំងពីរ ជាព្រំដែនសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើន
2026/05/19 09:36:31 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/05/18 11:21:34 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/18 02:08:34 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/05/16 03:09:23 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/16 09:54:03 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am