ប្រមុខអង្គការសុខភាពពិភពលោកWHO បាននិយាយកាលពីថ្ងៃចន្ទ១៨ ឧសភាសប្ដាហ៍នេះ ថា ការផ្ទុះឡើងនៃវីរុសហាន់តា (hantavirus) និងជំងឺអេបូឡា (Ebola) ដ៏សាហាវ គឺជាវិបត្តិចុងក្រោយនៅក្នុងសម័យកាលដ៏គ្រោះថ្នាក់ និងបែកបាក់គ្នា។

ក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការនៅទីក្រុងហ្សឺណែវ លោក Tedros Adhanom Ghebreyesus បាននិយាយអំពីការផ្ទុះឡើងនៃជំងឺអេបូឡាថ្មីនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលលោកបានប្រកាសគ្រាអាសន្នសុខភាពសាធារណៈអន្តរជាតិកាលពីចុងសប្តាហ៍មុន និងការផ្ទុះឡើងនៃវីរុសហាន់តា ដ៏កម្រនៅលើនាវាទេសចរណ៍ MV Hondius។

លោកបានប្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាល និងប្រតិភូជាន់ខ្ពស់មកពីជុំវិញពិភពលោកថា វិបត្តិទាំងពីរនេះ គឺជាវិបត្តិចុងក្រោយនៅក្នុងពិភពលោក ដែលគ្របដណ្ដប់ដោយបញ្ហារបស់ពួកលោក។
លោក Tedros ដែលត្រូវគេរំពឹងថានឹងពន្យល់លម្អិតអំពីហានិភ័យក្នុងអំឡុងពេលថ្លែងសុន្ទរកថាដ៏សំខាន់របស់លោកទៅកាន់កិច្ចប្រជុំពេញនៃអង្គសុខភាពពិភពលោកនៅព្រឹកថ្ងៃអង្គារនេះ បានថ្លែងថា ចាប់ពីជម្លោះ ដល់វិបត្តិសេដ្ឋកិច្ច រហូតដល់បម្រែបម្រួលអាកាសធាតុ និងការកាត់បន្ថយជំនួយ ពួកលោករស់នៅក្នុងសម័យកាលដ៏លំបាក គ្រោះថ្នាក់ និងបែកបាក់គ្នា។

លោកនាយករដ្ឋមន្ត្រីអេស្ប៉ាញ Pedro Sanchez ដែលប្រទេសរបស់លោកត្រូវបានកោតសរសើរចំពោះការអនុញ្ញាតឱ្យនាវាទេសចរណ៍ MV Hondius រងការវាយប្រហារពីវីរុសហាន់តា ចូលចតនៅកោះ Canary កាលពីសប្តាហ៍មុន សម្រាប់ការជម្លៀសអ្នកដំណើរ និងនាវិក បានសង្កត់ធ្ងន់ថា ការការពារអ្នកដទៃគឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីការពារខ្លួនឯង៕