ក្រសួងប្រៃសណីយ៍ ប្រកាស​កាត់បន្ថយរយៈពេលនៃការផ្តល់សេវាសាធារណៈមិនលើសពី ៨ម៉ោង សម្រាប់សេវាដែលមានលក្ខណៈបច្ចេកទេសទាប និងមិនលើសពី ៧ថ្ងៃ សម្រាប់សេវាសាធារណៈដែលមានលក្ខណៈបច្ចេកទេសខ្ពស់

2026/05/19 07:46:01 pm        63

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បាន​ចេញសេចក្ដីជូនដឹងណឹង​ប្រកាស​កាត់បន្ថយរយៈពេលនៃការផ្តល់សេវាសាធារណៈមិនលើសពី ៨ម៉ោង សម្រាប់សេវាដែលមានលក្ខណៈបច្ចេកទេសទាប និងមិនលើសពី ៧ថ្ងៃ សម្រាប់សេវាសាធារណៈដែលមានលក្ខណៈបច្ចេកទេសខ្ពស់។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ដល់សាធារណជន ក្រុមហ៊ុន សហគ្រាស ប្រតិបត្តិករ និងភាគីពាក់ព័ន្ធទាំងអស់ថា ដោយពិនិត្យឃើញថា កន្លងមកការផ្តល់សេវាមិនទាន់អាចឆ្លើយតបទាន់ពេល ដោយអាចប្រើរយៈពេលរង់ចាំចាប់ពី ៣ ទៅ ១៥ថ្ងៃ សម្រាប់សេវាសាធារណៈដែលមានលក្ខណៈបច្ចេកទេសទាប ឬ ១៦ ទៅ ៦០ថ្ងៃ ក្នុងករណីសេវាដែលមានលក្ខណៈបច្ចេកទេសខ្ពស់ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ក.ប.ទ. បានចាប់ផ្តើមអនុវត្តសាកល្បងលើការកែសម្រួលនីតិវិធី និងកាត់បន្ថយពេលវេលានៃការផ្តល់សេវាសាធារណៈឱ្យកាន់ តែឆាប់រហ័ស និងមានប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្ម ក្នុងបរិបទនៃយុគសម័យឌីជីថលដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ ផ្អែកលើបទពិសោធជោគជ័យក្នុងការអនុវត្តសាកល្បង ក.ប.ទ. បានសម្រេចពង្រីក វិសាលភាពបន្ថែមក្នុងការកែសម្រួលនីតិវិធីនិងកាត់បន្ថយពេលវេលាលើការផ្តល់សេវាសាធារណៈទាំងអស់ដែលស្ថិតនៅក្រោមសមត្ថកិច្ច ក.ប.ទ. សរុបចំនួន ១៥៨ ប្រភេទ ដូចខាងក្រោម៖

១. ការកំណត់រយៈពេលថ្មី

រយៈពេលនៃការផ្តល់សេវានឹងចាប់ផ្តើមគិតចាប់ពីពេលដែលពាក្យស្នើសុំបានបំពេញគ្រប់លក្ខខណ្ឌរបស់សេវានីមួយៗ និងបានភ្ជាប់មកជាមួយឯកសារតម្រូវការចាំបាច់គ្រប់គ្រាន់ ដែលត្រូវកំណត់ ដូចខាងក្រោម៖

- រយៈពេលមិនលើសពី ៨ម៉ោងនៃថ្ងៃធ្វើការ ក្នុងការសម្រេចផ្តល់ជូន សម្រាប់សេវាសាធារណៈ ដែលមានលក្ខណៈបច្ចេកទេសទាប។

- រយៈពេលមិនលើសពី ៧ថ្ងៃនៃថ្ងៃធ្វើការ ក្នុងការសម្រេចផ្តល់ជូន សម្រាប់សេវាសាធារណៈ ដែលមានលក្ខណៈបច្ចេកទេសខ្ពស់។

២. ព័ត៌មានបន្ថែម និងការផ្តល់មតិត្រឡប់

- លក្ខខណ្ឌ និងឯកសារតម្រូវការសម្រាប់ការស្នើសុំសេវា ព្រមទាំងព័ត៌មានពាក់ព័ន្ធផ្សេងទៀត សូមស្វែងរកលើគេហទំព័រ www.mptc.gov.kh ឬបណ្តាញសង្គមផ្លូវការរបស់ ក.ប.ទ.។

- ដើម្បីធានាប្រសិទ្ធភាពនិងតម្លាភាព សាធារណជនអាចសាកសួរព័ត៌មានបន្ថែម ឬផ្តល់មតិកែលម្អ តាមរយៈទូរសព្ទ Hotline 123 រៀងរាល់ម៉ោងធ្វើការ ឬផ្ញើអ៊ីមែលមកកាន់ [email protected]

ពាក់ព័ន្ធនឹងការ​អនុវត្ត​នេះ ក្រសួងមុខងារសាធារណៈបានចាត់ទុក គឺជា «នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង»។ ក្រសួងមុខងារសាធារណៈបានលើកឡើងថា គ្រប់ក្រសួង ស្ថាប័នទាំងអស់​ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ​បាននិងកំពុងអភិវឌ្ឍ កែលម្អ កែទម្រង់ ក៏ដូចជាធ្វើនវានុវត្តន៍ជាបន្តបន្ទាប់ ធ្វើយ៉ាងណាដើម្បីផ្តល់សេវាសាធារណៈរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង។

ក្រសួង ស្ថាប័នរួមគ្នាធ្វើនវានុវត្តន៍​ សម្រាប់ការផ្តល់សេវាសាធារណៈ ឱ្យកាន់តែមានភាពងាយស្រួល ទាន់ពេលវេលា និងដោយប្រសិទ្ធភាពខ្ពស់ដល់ប្រជាពលរដ្ឋ ព្រមទាំងកាត់បន្ថយនីតិវិធីស្មុគស្មាញដល់ប្រជាពលរដ្ឋ អ្នកទទួលសេវាផងដែរ។

ក្នុងនោះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចាប់ផ្តើមអនុវត្តសាកល្បងលើការកែសម្រួលនីតិវិធី និងកាត់បន្ថយពេលវេលានៃការផ្តល់សេវាឱ្យកាន់តែឆាប់រហ័ស និងមានប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មក្នុងបរិបទនៃយុគសម័យឌីជីថលដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ ផ្អែកលើបទពិសោធជោគជ័យក្នុងការអនុវត្តសាកល្បង ក.ប.ទ. បានសម្រេចពង្រីក វិសាលភាពបន្ថែមក្នុងការសម្រួលនីតិវិធី និងកាត់បន្ថយពេលវេលាលើការផ្តល់សេវាសាធារណៈទាំងអស់ ដែលស្ថិតក្រោមសមត្ថកិច្ច ក.ប.ទ. សរុបចំនួន ១៥៨ប្រភេទ៕


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm