ដោយមានគាំទ្រពីរដ្ឋ​ផលិតផលកែច្នៃ​ក្នុងស្រុកជាច្រើនបានចូលទៅទីផ្សារកាន់តែទូលំទូលាយ

2026/05/19 08:40:25 pm        421

ភ្នំពេញ៖ ដោយមានការសម្របសម្រួលពីរាជរដ្ឋាភិបាល ផលិតផល​កែច្នៃ​ក្នុង​ស្រុក​កាន់​តែ​ច្រើន​ឡើង​ចូល​ទៅ​ក្នុង​​ទីផ្សារ ជាពិសេស នៅតាមបណ្តាផ្សារទំនើបនានានៅទូទាំងប្រទេស។ គិត​មក​ដល់​ពេល​នេះ មានផ្សារទំនើបប្រមាណ ៤០០ បានដាក់តាំងបង្ហាញផលិតកែច្នែក្នុងស្រុក​។​ ក្នុង​ពេល​ដែល​ប្រជាពលរដ្ឋកាន់តែងាកមកគាំទ្រផលិតផលក្នុងស្រុក សិប្បកម្មផលិតស៊ុបមាន មួយ​កន្លែង កំពុងទាក់ទាញការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់ តាមរយៈគុណភាព រសជាតិ និង​ការ​ផលិត​ប្រកប​ដោយសុវត្ថិភាព។ 

រាជរដ្ឋាភិបាលតាមរយៈ ក្រសួងពាណិជ្ជកម្ម បាននិងកំពុងជួយជ្រោមជ្រែកដល់​​សហគ្រាស​កែច្នៃ​ក្នុង​ស្រុក ​ដើម្បីនាំយកផលិតផលរបស់ពួកគេចែកចាយនៅលើទីផ្សារ​ឱ្យកាន់តែ​ទូលំ​ទូលាយ​ជាង​មុន​​។​​ សព្វថ្ងៃ ក្រសួងពាណិជ្ជមកម្ម កំពុង​ធ្វើ​ “យុទ្ធនាការផលិតផលជាតិ #MadeInCambodia” ដែល​​រៀបចំឡើងដើម្បីចូលរួមលើកកម្ពស់ ផ្សព្វផ្សាយ និងពង្រីក​ទីផ្សារ​ផលិត​ផល​ជាតិ​ឱ្យ​បាន​កាន់​តែ​ទូលំ​ទូលាយ​បន្ថែមទៀតទៅកាន់​ប្រជាពលរដ្ឋ។ ព្រមទាំងបើកឱកាសបន្ថែមទៀតជូនដល់សិប្បករ-ផលិតករក្នុងស្រុក អាចនាំយក​ទំនិញ​របស់​ខ្លួន​ដែល​មាន​​អនុលោមភាព និងចុះបញ្ជី “ច.ប.ផ.” ត្រឹមត្រូវ ក្នុងការបង្កើន​ការ​ដាក់​លក់​នៅ​តាម​បណ្តា​ផ្សារ​ទំនើប​នានា នៅទូទាំងប្រទេស។​

អ្នកស្រី ធឿន សុភក្ដ្រ័ ម្ចាស់សិប្បកម្មបុស្បា ដែលជាសិប្បកម្មកែច្នែស៊ុបមាន ប្រាប់ BTV ថា ដោយ​មាន​ការគាំទ្រពីក្រសួងពាណិជ្ជកម្ម ផលិតផលរបស់​អ្នក​ស្រី​ត្រូវ​បាន​ដាក់​តាំង​លក់​នៅ​លើ​ផ្សា​ទំនើប​ជា​ច្រើន​នៅ​រា​ជធានីភ្នំពេញ និងខេត្តសៀមរាប​។ អ្នកស្រីថា ម្សៅស៊ុបមាន់បុស្បា មិនមាន​បន្ថែម ​សារធាតុរក្សាទុក មិនបន្ថែមពណ៌ មិនបន្ថែមក្លិន បានចុះបញ្ជីមានបាកូដ ហើយ ពិនិត្យ​គុណភា​ព​ចំណីអាហារទទួលបាន ច.ប.ផ ត្រឹមត្រូវពីក្រសួង​។​ លើសពីនេះ តាម​រយៈ​យុទ្ធនា​ការ​ផលិត​ផល​ជាតិ គឺប្រជាពលរដ្ឋកាន់ច្រើនឡើង បានស្គាល់ និងគាំទ្រផលិតផលរបស់អ្នកស្រី ក៏​ដូច​ជា​​ផលិតផលខ្មែរផ្សេងទៀត​ កាន់តែខ្លាំងក្លាឡើងពីមួយថ្ងៃទៅមួយថ្ងៃ។​

ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា មកទល់ពេលនេះ “យុទ្ធនាការផលិតផលជាតិ #MadeI​n​Cambodia​” ក្រោមការសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម និង​ការចូលរួមពីផ្សារទំនើប ម៉ាត និង​មីនីម៉ាត ទូទាំងប្រទេសចំនួនជាង ៤០០ ទីតាំង បាននិងកំពុងដាក់លក់ផលិតផលជាតិ​ ​។ “យុទ្ធនាការផលិតផលជាតិ​#MadeIn​Cambodia”​ គឺជាយុទ្ធនាការ​លើក​កម្ពស់​ផលិត​ផល​ក្នុង​ស្រុក ​និងការនាំចេញផលិតផលជាតិនៅនឹងកន្លែង ដើម្បីបង្ហាញពី "ការស្រទ្បាញ់ផលិតផលជាតិ ទឹកចិត្ត​នៃ​ក្តីស្រទ្បាញ់ចំពោះ កសិករខ្មែរ និងផលិតករខ្មែរ និងស្មារតី​ស្រទ្បាញ់​ជាតិ​មាតុ​ភូមិ​របស់​យើង​!” ដែលរៀបចំឡើងរយៈពេល ១ សប្តាហ៍ ក្នុង ១ ខែ និង​ មាន​រយៈពេល ១ ឆ្នាំពេញ៕ អត្ថបទ៖ ធូ វិរៈ

 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        49
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        144
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        139

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm