ភ្ញៀវទេសចរចំនួនជាង ៥លាននាក់ ដើរកម្សាន្តទូទាំងប្រទេសក្នុងអំឡុងពេលចូលឆ្នាំ

2022/04/18 06:47:32 pm        709

ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឲ្យដឹងថា នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ និងថ្ងៃអាទិត្យចុងសប្តាហ៍១ថ្ងៃទៀត ចាប់ពីថ្ងៃទី១៤-១៧ ខែមេសា ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរ សរុបចំនួនជាង ៥លាន១៧ម៉ឺននាក់។

អំឡុងពេលឈប់សម្រាកចូលឆ្នាំខ្មែររយៈពេល៣ថ្ងៃ គឺថ្ងៃទី១ មានទេសចរដើរកំសាន្ត​ទូទាំង​ប្រទេសចំនួន ៨៦២.៨៩៧នាក់ , សម្រាប់ថ្ងៃទី២មានចំនួន ១.៥៧៩.២៥១ នាក់ និងថ្ងៃទី៣មានចំនួន ២.១៤៨.១៧៨ នាក់ សរុប៣ថ្ងៃប្រមាណជាង៤លាននាក់។ ប៉ុន្តែដោយសារ១ថ្ងៃក្រោយចូលឆ្នាំចំ​ថ្ងៃ​អាទិត្យទេសចរបន្តដើរលេងមួយថ្ងៃទៀតគឺថ្ងៃទី១៧​ ខែមេសា មានទេសចរដើរកំសាន្ត​ចំនួន ៥៨៥.៤២៨ ​នាក់ទៀត ធ្វើអោយរយៈពេល៤ថ្ងៃនេះ​ មានទេសចរទាំងជាតិនិងអន្តរជាតិក្នុងស្រុក ដើរ​កំសាន្តមានចំនួន ៥.១៧៥.៧៥៤ នាក់ ក្នុងនោះ ភ្ញៀវជាតិ ៥.១៤០.៤៩៥ នាក់ និង​ភ្ញៀវបរទេស​ផ្ទៃក្នុង ៣៥.២៥៩ នាក់។

គោលដៅទេសចរណ៍សំខាន់ៗរយៈពេល៤ថ្ងៃនេះ រួមមាន៖

-ខេត្តបាត់ដំបង ៦៥៣.៨៩៦ នាក់, ខេត្តកំពង់ចាម ៥៤១.៩០០ នាក់, ខេត្តបន្ទាយមានជ័យ ៤៧១.១១៩ នាក់,ខេត្តសៀមរាប ៤៥៥.៩៨៤ នាក់,ខេត្តព្រៃវែង ៣៩៦.៣២៨ នាក់,ខេត្តកំពង់ស្ពឺ ៣៤៥.០១៨ នាក់,ខេត្តពោធិ៍សាត់ ៣៣៨.៩១៦ នាក់,ខេត្តកំពង់ឆ្នាំង ៣០០.៥៦១ នាក់,ខេត្តកំពត ២៨៤.៨៩៣ នាក់,ខេត្តព្រះសីហនុ ២៦៤.៣០៨ នាក់,រាជធានីភ្នំពេញ ២៤០.៤៦០ នាក់។

ឯកឧត្តមរដ្ឋមន្រ្តី ថោង ខុន បានបន្តថា ចំនួនភ្ញៀវទេសចរប្រមាណជាង ៥លាននាក់​ក្នុងរយៈពេល​៤ថ្ងៃនេះ គឺជាចំនួនមួយដ៏ច្រើនលើសពីការរំពឹងទុក និង​ជាចំនួនខ្ពស់មែនទែនចាប់តាំង​ពី​រាជ​រដ្ឋាភិបាល​បានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍​សហគមន៍​នាកំឡុងខែធ្នូ ​ឆ្នាំ២០២១កន្លងមក ខណៈដែល​ពិធីបុណ្យឆ្លងឆ្នាំសាកលកន្លងមក ​ភ្ញៀវសរុបមានប្រមាណ​ ២លាននាក់ ហើយ​ពិធី​បុណ្យ​ចូលឆ្នាំចិន -វៀតណាម ភ្ញៀវសរុបមានប្រមាណ ​៩៤ ម៉ឺននាក់។

ឯកឧត្តម បន្តទៀតថា ប្រជាពលរដ្ឋភាគច្រើន បានសម្រុកត្រលប់ចូលរាជធានីភ្នំពេញវិញចាប់តាំង​ពី​ពេលរសៀល ដែលបានធ្វើឲ្យចរាចរនៅតាមដងផ្លូវជាតិសំខាន់ៗ ​មានភាពកកកុញច្រើន។

ចរន្តភ្ញៀវទេសចរដ៏ច្រើននេះ​ បានបង្កើតជាផលប្រយោជន៍សេដ្ចកិច្ចដ៏ច្រើន​ទាំងនៅថ្នាក់ជាតិ និង​នៅតាមមូលដ្ឋាន។

តាម​បណ្តាសណ្ឋាគារ ប៊ូទីក ផ្ទះសំណាក់ ​និង​សេវាស្នាក់នៅផ្សេងៗស្ទើរគ្រប់ខេត្ត ដែល​មាន​លទ្ធភាពបើក​ អាជីវកម្មឡើងវិញនោះ ​បានទទួលការកក់ពេញស្ទើរ ​១០០%។

ទន្ទឹមនឹងនេះ បណ្តាភោជនីយដ្ឋាន និងអាហារដ្ឋាន ​ក៏មានភ្ញៀវចូលស្ទើរពេញៗក្នុងរយៈពេល​៣​ថ្ងៃនេះ ដែលមានភាពខុសគ្នាធៀប​នឹងពេលកំពុងមានវិបត្តិកូវីដ-១៩ខ្លាំង ដែលពួកគាត់ភាគច្រើន​បាន​រៀបចំ​ម្ហូប​អាហារដោយខ្លួនឯងសម្រាប់បរិភោគតាមផ្លូវ។

ការជឿជាក់លើភាពស៊ាំសហគមន៍​តាមរយៈការទទួលបានវ៉ាក់សាំង​ដូសពេញលេញ និង ដូស​បន្ត​បន្ទាប់ ​បានបង្កើតជាទំនុកចិត្តសម្រាប់ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋក្នុងការដើរកម្សាន្ត​ពាស​ពេញ​ផ្ទៃប្រទេស​ ទោះបីជាពួកគាត់ភាគច្រើន ​បានជ្រើសជំរើសមិនពាក់ម៉ាស់។

ក្នុងន័យនេះ ​តាមការស្ទង់មតិនិងសង្កេតជាក់ស្តែង ​មិនមែនពួកគាត់មិនខ្លាចឆ្លងជំងឺកូវីដ-១៩ តែ​ពួក​គាត់​ពិតជាមានក្តីរីករាយដែលបានដើរកម្សាន្តក្នុង​ឱ​កាសចូលឆ្នាំនេះ ​ដែលខកខានរៀបចំ​រយៈពេល​២ឆ្នាំ ​ហើយក៏​ជឿជាក់​លើ​ប្រសិទ្ធភាព​នៃវ៉ាក់សាំង ​ហើយ​ម្យ៉ាងទៀតពួកគាត់ក៏មាន​ទំនុក​ទុកចិត្តថា ប្រសិន​បើមានការឆ្លង​ ជំងឺកូវីដ ​ក៏ពួកគាត់អាចព្យាបាលខ្លួនឯង នៅផ្ទះបានផង ដែរ៕ អត្ថបទ៖ រក្សា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm