រាជធានីភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកជំទាវ លឹម ដារ៉ែន បានបន្តឧបត្ថម្ភម៉ូតូចំនួន១០គ្រឿង ជូនទៅកាន់វីរៈកងទ័ពជួរមុខ ទិសប្រាសាទព្រះវិហារ សម្រាប់ប្រើដឹកសម្ភារ ឬស្បៀងអាហារ ជាដើម ។
ជំនួយឧបត្ថម្ភនេះ នឹងត្រូវដឹកបញ្ជូនចេញពីរាជធានីភ្នំពេញ ទៅកាន់វីរៈកងទ័ពជួរមុខទិសប្រាសាទព្រះវិហារ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦នេះតែម្តង ។
ម៉ូតូទាំង១០គ្រឿង ត្រូវបានផ្តល់ទៅកាន់ ០៨វរសេនាតូច និង០១កងពល ក្នុងនោះរួមមាន ៖ វរសេនាតូចអន្តរាគមន៍៣៧១ , ៣៧២ , ៣៧៣ , ៣៧៤ , ៣៩៥ , ៣៨៤ , ៣៨១ , វរសេនាតូចស៊ើបការណ៍កងពលធំលេខ៣ និងកងពលតូចអន្តរាគមន៍លេខ៧ ៕ លីហេង



