យោងតាមរបាយការណ៍ថ្មីមួយ សង្គ្រាមមជ្ឈិមបូព៌ា កំពុងធ្វើឲ្យប៉ះពាល់ដល់ប្រាក់ឈ្នួល និងលក្ខខណ្ឌការងារទូទាំងពិភពលោក។

អង្គការពលកម្មអន្តរជាតិរបស់អង្គការសហប្រជាជាតិ បាននិយាយថា ជម្លោះនេះអាចធ្វើឲ្យបាត់បង់ការងាររាប់លានកន្លែង និងបង្ខំឲ្យប្រាក់ចំណូលធ្លាក់ចុះនៅឆ្នាំ ២០២៦ និង ២០២៧ ដោយមានហានិភ័យជាពិសេសសម្រាប់ពលករអន្តោប្រវេសន៍ដែលផ្ញើប្រាក់ទៅផ្ទះ។
របាយការណ៍របស់អង្គការនេះ បាននិយាយថា ថ្លៃថាមពល ការរំខានដល់ការដឹកជញ្ជូន សម្ពាធខ្សែច្រវ៉ាក់ ផ្គត់ផ្គង់ វិស័យទេសចរណ៍ចុះខ្សោយ និងការកាត់បន្ថយកម្លាំងពលកម្មអន្តោប្រវេសន៍ សុទ្ធតែជាបន្ទុកលើសេដ្ឋកិច្ច។

អង្គការនេះបានព្យាករថា ប្រាក់ចំណូលនឹងធ្លាក់ចុះ ១,១ ភាគរយ នៅឆ្នាំនេះ និង ៣ ភាគរយ នៅឆ្នាំ ២០២៧ ដោយរដ្ឋមជ្ឈិមបូព៌ា និងឈូងសមុទ្រ និងតំបន់អាស៊ីប៉ាស៊ីហ្វិក រងផលប៉ះពាល់ខ្លាំងបំផុត។
លោក Sangheon Lee សេដ្ឋវិទូជាន់ខ្ពស់របស់អង្គការពលកម្មអន្តរជាតិ បាននិយាយថា សង្គ្រាមនេះ បង្កជាវិបត្តិបន្តិចម្តងៗ និងអាចមានរយៈពេលយូរ ដែលនឹងធ្វើឲ្យទីផ្សារការងារផ្លាស់ប្តូរជាបន្តបន្ទាប់»៕