ក្រសួងសុខាភិបាលលីបង់បាននិយាយកាលពីថ្ងៃចន្ទថា ចំនួនអ្នកស្លាប់សរុបពីការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី ០២ ខែមីនា បានកើនឡើងដល់ ៣.០២០ នាក់ ដោយមានអ្នករងរបួស ៩.២៧៣ នាក់ ខណៈដែលការវាយប្រហារ និងការបាញ់ផ្លោងរបស់អ៊ីស្រាអែលនៅទូទាំងប្រទេស បានបន្តចាប់ពីយប់ថ្ងៃអាទិត្យ រហូតដល់ព្រឹកថ្ងៃចន្ទ។

យ៉ាងហោចណាស់មនុស្ស ៦នាក់ បានស្លាប់ នៅក្នុងការវាយប្រហារចុងក្រោយបំផុត រួមទាំងជនជាតិប៉ាឡេស្ទីនពីរនាក់ នៅក្នុងស្រុក Baalbek ភាគខាងកើតប្រទេសលីបង់ បន្ទាប់ពីមីស៊ីលតម្រង់គោលដៅ បានវាយប្រហារអាផាតមិនរបស់ពួកគេភ្លាមៗ បន្ទាប់ពីពាក់កណ្តាលអធ្រាត្រ។

ជនរងគ្រោះត្រូវបានកំណត់អត្តសញ្ញាណថា Wael Abdel Halim ដែលជាមេបញ្ជាការនៅក្នុងក្រុមជីហាដអ៊ីស្លាមប៉ាឡេស្ទីន និងកូនស្រីអាយុ ១៧ឆ្នាំ របស់លោក ឈ្មោះ Rama។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិលីបង់ (NNA)។
យោងតាម NNA នៅភាគខាងត្បូងប្រទេសលីបង់ មនុស្សបីនាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ដែលកំណត់គោលដៅលើភូមិមួយ ខណៈពេលដែលមនុស្សម្នាក់ទៀត ត្រូវបានសម្លាប់ និង ៨នាក់ ផ្សេងទៀត បានរងរបួស នៅក្នុងការវាយប្រហារមួយលើទីក្រុង Maarakeh៕