ឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់ ថ្លែងក្នុងវេទិកា​ពិភពលោកលើកទី១៣​ ស្តីពីទីក្រុងនៅ Azerbaijanថា «សម្តេចតេជោ គឺជាបិតានៃសន្តិភាពរបស់កម្ពុជា»

2026/05/19 03:26:22 pm        300

ឯកឧត្តម​ សាយ​ សំអាល់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំដែនដី​ នគរូបនីយកម្ម​ និង​សំណង់ បានរំលឹកឡើងវិញថា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្ន ជា​ប្រធាន​ព្រឹទ្ធ​សភាកម្ពុជា​ បានខិតខំផ្សះផ្សា និងនាំយកបក្ស​ពួក​ប្រដាប់​អាវុធ​ផ្សេង​ៗ​គ្នា​ឱ្យ​មក​រួម​រស់​ជា​មួយ​គ្នា។​ ពិតប្រាកដណាស់ សម្តេចតេជោ គឺជាបិតានៃសន្តិភាពរបស់កម្ពុជាយើង។ តាម​រយៈ​សន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ក្នុង​រយៈពេល​ពី​រ​ទសវត្សរ៍​ចុង​ក្រោយ​នេះ ដែលបាននិងកំពុងដឹកនាំកម្ពុជាឈានទៅរកសង្គម ដែលមានជីវភាព​កម្រិត​មធ្យម​។ 

ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់​ បាន​ថ្លែងដូចនេះ នៅក្នុងវេទិកា​ពិភព​លោក​លើក​ទី​១៣​​ ស្តីពី«ទីក្រុង​» សហការរៀបចំដោយ​កម្មវិធីអង្គការសហប្រជាជាតិទទួលបន្ទុកលំនៅឋាន​មនុស្ស​ជាតិ (UN Habitat)​ និងរដ្ឋាភិបាលសាធារណរដ្ឋ​ Azerbaijan នៅទីក្រុង​ បាគូ (Baku) នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២៦។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងទៀតថា អតីតកាលដ៏រុងរឿង និង​ចំណុចកំ​ពូល​នៃ​អារ្យធម៌របស់​យើង​គឺស្ថិតនៅក្នុង​សម័យអង្គរ​ ប៉ុន្តែជម្លោះផ្ទៃក្នុង​ និងសង្រ្គាម​រ៉ាំរ៉ៃ ជាបន្ត​បន្ទាប់​​ក្នុ​ង​រយៈពេល​ ៥០០ឆ្នាំចុងក្រោយនេះ បានធ្វើឱ្យកម្ពុជា​ក្លាយជាប្រទេសមួយ​ដែលងាយ​រង​គ្រោះ​​បំផុត​​។ បន្ទាប់ពី​ទទួលបានឯករាជ្យពីប្រទេសបារាំង​ កម្ពុជា​ធ្លាប់​ជាប្រទេសដ៏ក្មេងខ្ចី​ និង មាន​ជីវភាព​​រស់រវើក​។ ទោះបីយ៉ាងណា ក្នុងយុគសម័យមាសនេះ មិនបានស្ថិតស្ថេរ​យូរ​អង្វែង​ឡើយ​​។ ទីក្រុង​នានានៅទូទាំងប្រទេសកម្ពុជា​ ត្រូវបានបំផ្លិចបំផ្លាញ​ ដោយសារសង្រ្គាមវៀតណាម​ ក្នុង​ទសវត្សរ៍ឆ្នាំ ៦០ និង ៧០​ ទីក្រុងរបស់​យើង​ត្រូវ​បាន​ជម្លៀស​ឱ្យ​នៅ​ទំនេរ​ទទេរ​ស្អាត​ដោយ​របប​ខ្មែរ​ក្រហម​។ នៅទសវត្សរ៍ឆ្នាំ៨០ កម្ពុជា​បានក្លាយជាសមរភូមិនៃសង្រ្គាមត្រជាក់​​​ និងជាប្រទេស​មួយ​ដែល​ខ្ទេច​ខ្ទាំ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្តថា អតីតនាយករដ្ឋមន្រ្តីរបស់យើង​ សម្តេចតេជោ ហ៊ុន សែន បាន​ខិត​ខំ​ផ្សះផ្សា និងនាំយក​បក្សពួក​ប្រដាប់អាវុធផ្សេងៗគ្នាឱ្យមករួមរស់ជាមួយគ្នា​។ សម្តេចតេជោ បាន​ដាស់​ស្មារតីជាតិឡើងវិញ​ដល់ប្រជាជនរបស់​យើង​ តាមរយៈ​គំនិតផ្តួចផ្តើម​នៃការបង្រួប​បង្រួម​ជាតិ​​ និងការផ្សះផ្សារបស់សម្តេច​តេជោ បាននាំមកនូវក្តីសង្ឃឹមជាថ្មីសម្រាប់កម្ពុជា​។ ពិតប្រាកដណាស់​ សម្តេចតេជោ គឺជាបិតានៃសន្តិភាពរបស់កម្ពុជា​យើង​។ តាមរយៈសន្តិភាព ស្ថិរភាព​​នយោបាយ​ និងកំណើនសេដ្ឋកិច្ច​ប្រកបដោយចីរភាព​ ក្នុងរយៈពេល​ពីរទសវត្សរ៍​ចុង​ក្រោយ​នេះ​ ដែលបាន និងកំពុង​ដឹកនាំកម្ពុជាឈានទៅរកសង្គម​ ដែលមានជីវភាពកម្រិតមធ្យម​។ នេះជា​ឱ​កាសសម្រាប់យើង​ក្នុងការកសាងកម្ពុជា​ជាថ្មីមួយ​៕ អត្ថបទ៖ ធូ វិរៈ

អត្ថបទដែលទាក់ទង

ការស្នើសុំរបស់បងប្អូនអ្នកដឹកជញ្ជូន (រត់កង់បី) ទទួលបានដំណោះស្រាយសះជាលឿនពីក្រសួងការងារ
2026/05/19 08:28:16 pm        1
ក្រសួងពាណិជ្ជកម្ម បញ្ចប់ការធ្វើជំរឿនមន្ត្រីរាជការជាក់ស្តែងមុនកាលកំណត់ ដោយមានអ្នកចូលរួមជាង ១ពាន់នាក់
2026/05/19 05:06:27 pm        1
រដ្ឋខាតថវិកាចន្លោះពី ៥៥ ទៅ ៧០ លានដុល្លារក្នុងមួយខែដើម្បីបន្ធូរបន្ថយពន្ធលើតម្លៃប្រេង
2026/05/19 04:58:29 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាវាដឹកជំនួយមនុស្សធម៌ពីម៉ិកស៊ិក និងអ៊ុយរុយហ្គាយ ធ្វើដំណើរទៅដល់គុយបា

2026/05/19 09:19:43 pm
​ប្រជាកសិករអូស្រ្តាលី រងផលប៉ះពាល់ដោយសារសង្រ្គាមអ៊ីរ៉ង់ និងអាកាសធាតុក្តៅស្ងួត
2026/05/19 09:18:44 pm
​UN ព្រមានថា កង្វះខាតជំនួយនឹងធ្វើឲ្យវិបត្តិអត់ឃ្លាន និងការជម្លៀសខ្លួនកាន់តែលិចលង់នៅតំបន់ហ្កាហ្សា
2026/05/19 09:17:50 pm
​ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ព្យាយាមពន្លត់ភ្លើងឆេះព្រៃ Sandy Fire នៅរដ្ឋ California សហរដ្ឋអាមេរិក
2026/05/19 09:16:41 pm
​អូស្រ្តាលីទទួលបានប្រេងយន្តហោះបន្ថែមទៀតពីចិន និងជីអ៊ុយរ៉េពីប៊្រុយណេ
2026/05/19 09:15:44 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/05/19 03:35:03 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/18 02:08:34 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/05/16 03:09:23 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/19 05:22:03 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am