មេឃុំ-ចៅសង្កាត់​ក្នុងខេត្តកំពង់ចាម​ ប្តេជ្ញាទប់ស្កាត់​និងបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

2026/05/19 10:58:17 pm        112

មេឃុំ​ ចៅសង្កាត់​នៅតាមមូលដ្ឋានក្នុងខេត្តកំពង់ចាម​ បានប្តេជ្ញាចិត្តចូលរួមទប់ស្កាត់​និងបង្ក្រាបរាល់សកម្មភាពការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scarms​ នៅក្នុងមូលដ្ឋាន។ 

ដេីម្បីបន្តនិរន្តរភាពយុទ្ធនាការ នៃការបោសសម្អាតការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (Online Scarms) ក្នុងព្រះរាជាណាចក្រកម្ពុជា​។ មេឃុំ-ចៅសង្កាត់​ នៅទូទាំង​ខេត្ត​កំពង់ចាម​ បានបន្តចូលរួមនិងអនុវត្តការងារប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(onire Sams) ក្រោយទទួលបានបទបញ្ជាលេខ០១របស់រាជរដ្ឋាភិបាល​ និងផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋឲ្យមានប្រុងប្រយ័ត្នខ្ពស់ចំពោះទីតាំងដែលសង្ស័យឬប្រមូលផ្តុំក្រុមបង្កេីតជាបទល្មេីសតាមប្រព័ន្ធបច្ចេកវិទ្យានេះ។

ថ្លែង​ក្នុងកិច្ចប្រជុំ ស្តីពីការបន្តនិរន្តរភាពយុទ្ធនាការ នៃការបោសសម្អាតការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (Online Scarms)​នៅថ្ងៃទី១៩ ខែឧសភាឆ្នាំ២០២៦ សាលា​ខេត្ត​កំពង់ចាម​ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍ឲ្យដឹងថា បទល្មើសឆរបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាបទល្មើសសកល ជាបទល្មើសក្នុងសម័យទំនើប ដែលពិបាកនៅក្នុងការបង្ក្រាបទប់ស្កាត់។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានយកឱកាសនោះថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលខេត្តកំពង់ចាម ដែលបានអនុវត្តវិធានការដែលរាជរដ្ឋាភិបាលបានចេញ បានយ៉ាងម៉ឺងម៉ាត់ និងអនុវត្តដោយភាពច្នៃប្រឌិតខ្ពស់ ហើយបានពិនិត្យចាត់ចែងយ៉ាងល្អិតល្អន់ រហូតទប់ស្កាត់បានមិនឲ្យមានបទល្មើសឆរបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ កើតមាននៅក្នុងខេត្តរបស់ខ្លួន។ 

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកទឹកចិត្តឲ្យរដ្ឋបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តកិច្ចការនេះបន្តទៀត ពីព្រោះថា ប្រសិនបើយើងមិនអនុវត្តឲ្យបានតឹងរឹងទេ បទល្មើសមួយនេះវាអាចរាតត្បាតនៅក្នុងប្រទេសធ្វើឲ្យអន្តរាយប្រទេសរបស់យើង ដោយមានការប៉ះពាល់ដល់ការវិនិយោគ ឬវិស័យទេសចរណ៍ជាដើម ។ ដូច្នេះសូមឱ្យរដ្ឋបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ អនុវត្តនូវវិធានការ និងលិខិតបទដ្ឋានគតិយុត្តដែលរាជរដ្ឋាភិបាលបានដាក់ចេញជាបន្តបន្ទាប់ផងដែរ ៕ ដោយ ៖- សីហា

 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        197
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm