លោក Trump៖ ឱកាសមាន​​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ អាចកើត​ឡើង​ ក្រោយ​ពន្យារការវាយប្រហារ

2026/05/19 11:14:04 pm        51

ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពី​ថ្ងៃចន្ទ (ទី១៨ ខែឧសភា ឆ្នាំ២០២៦) បាន​និយាយ​​ថា លោកបានផ្អាកការវាយប្រហារដែលបានគ្រោងទុក លើ​អ៊ីរ៉ង់ បន្ទាប់ពីទីក្រុងតេអេរ៉ង់បានផ្ញើសំណើសន្តិភាពទៅកាន់ទីក្រុងវ៉ាស៊ីនតោន ហើយលោក​បាន​បញ្ជាក់​ថា ឥឡូវនេះមាន «ឱកាសល្អណាស់» ក្នុងការឈានដល់កិច្ចព្រមព្រៀងមួយដែលកម្រិត​កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

លោកបាននិយាយថា មេដឹកនាំមកពីសម្ព័ន្ធមិត្តសំខាន់ៗរបស់សហរដ្ឋអាមេរិក នៅតំបន់​មជ្ឈិមបូព៌ា បានស្នើសុំឲ្យ​លោកពន្យារពេលផែនការ​វាយប្រហារដោយ​យោធា លើអ៊ីរ៉ង់ ដែលគ្រោងធ្វើនៅថ្ងៃទី១៩​ ខែឧសភានេះ​ ដើម្បីអាច​ឲ្យ​ការចរចាជាមួយទីក្រុងតេអេរ៉ង់បន្ត​ដំណើរការ​ ខណៈដែលព្រមានថា សហរដ្ឋអាមេរិកនៅតែត្រៀម ដើម្បីចាប់ផ្តើមការវាយប្រហារទ្រង់ទ្រាយធំ ប្រសិនបើមិនមានកិច្ចព្រមព្រៀងណាមួយសម្រេច​បាន​ទេ​នោះ​។

អំឡុង​ពេល​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មានដែលបានប្រមូលផ្តុំគ្នា សម្រាប់ការប្រកាសតម្លៃឱសថ កាល​ពី​ថ្ងៃទី១៨ ខែឧសភា លោកបានប្រាប់ថា៖ «ហាក់ដូចជាមានឱកាសល្អណាស់ដែលពួកគេអាចដោះស្រាយអ្វីមួយបាន។ ប្រសិនបើយើងអាចធ្វើដូច្នេះបាន ដោយមិនចាំបាច់ទម្លាក់គ្រាប់បែកលើពួកគេ ខ្ញុំនឹងសប្បាយចិត្តខ្លាំងណាស់»។

នៅព្រឹក​ថ្ងៃ​នោះ​ លោកបាននិយាយថា លោកបានផ្អាកការវាយប្រហារដែលបានគ្រោងទុក លើ​អ៊ីរ៉ង់ បន្ទាប់ពីទីក្រុងតេអេរ៉ង់បានផ្ញើសំណើសន្តិភាពថ្មីទៅកាន់ទីក្រុងវ៉ាស៊ីនតោន។ លោក​Trump បាន​ឲ្យ​ដឹង​​ថា លោក​បាន​ណែនាំ​យោធា​អាមេរិក​ថា «យើង​នឹង​មិន​ធ្វើ​ការ​វាយ​ប្រហារ​តាម​ការ​គ្រោងទុក​លើ​អ៊ីរ៉ង់​នៅ​ថ្ងៃ​ស្អែកនេះ​​ទេ ប៉ុន្តែ​បាន​ណែនាំ​បន្ថែម​ទៀត​ឲ្យ​ត្រៀម​ខ្លួន​វាយ​ប្រហារ​ទ្រង់ទ្រាយ​ធំ​ពេញ​ទំហឹង​ទៅ​លើ​អ៊ីរ៉ង់​ភ្លាមៗ ក្នុង​ករណី​ដែល​មិន​អាច​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​ដែល​អាច​ទទួល​យក​បាន»។

គួរ​បញ្ជាក់ថា ផែន​ការ​វាយ​ប្រហារ​បែប​នេះ មិន​ត្រូវបាន​ប្រកាស​ឲ្យ​ដឹង​នៅមុន​នេះ​ឡើយ។ ក្រោម​សម្ពាធ​ដើម្បី​ឲ្យ​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ ​ដែល​នឹង​បើក​ច្រក​សមុទ្រ Hormuz ឡើង​វិញ លោក Trump ធ្លាប់​បាន​សម្តែង​ក្តី​សង្ឃឹម​ថា ​កិច្ច​ព្រម​ព្រៀង​មួយ​ជិតកើត​ឡើង​​ហើយ ជុំវិញ​​ការ​បញ្ចប់​សង្គ្រាម ហើយ​បាន​គំរាម​កំហែង​ស្រដៀង​គ្នា​នេះ​ដែរថា នឹង​​​វាយ​ប្រហារ​យ៉ាង​ខ្លាំងក្លា ​លើ​អ៊ីរ៉ង់ ​ប្រសិន​បើ​ទីក្រុង​តេអេរ៉ង់​មិន​ព្រម​ធ្វើ​កិច្ច​ព្រម​ព្រៀងទេ​នោះ​៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm       
លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        48
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី

2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm