ប្រជាពលរដ្ឋខ្មែរ និងជនបរទេសពេញចិត្ត និងរីករាយសាទរចំពោះពិធីបុណ្យចូលឆ្នាំខ្មែរ

2022/04/18 07:06:05 pm        941

ភ្នំពេញ៖ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០២២ បានបញ្ចប់ទៅ ដោយផ្ដល់នូវភាពសប្បាយរីករាយស្នាមញញឹម ជូនប្រជាពលរដ្ឋកម្ពុជា រាប់បញ្ចូលទាំងជនបរទេស ដែលដើរកំសាន្តក្នុងថ្ងៃនេះផងដែរ។

ជាក់ស្ដែងក្នុងកំឡុងថ្ងៃឈប់ម្រាកពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរកន្លងទៅនេះ ក្រសួង​ទេសចរណ៍​បានបង្ហាញនូវទិន្នន័យការដើរកំសាន្តជាច្រើនលាននាក់។

ការរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០២២ បានបិទបញ្ចប់ដោយជោគជ័យ ខណៈដែល​ភ្ញៀវទេសចរជាច្រើន​លាននាក់​បានធ្វើដំណើរកំសាន្ត ​ដោយ​បន្សល់​ទុកនូវ​ស្នាម​ញញឹម ភាព​ពេញចិត្ត សប្បាយរីករាយ ​សម្រាប់​ប្រជាពលរដ្ឋ ខណៈដែល​កម្ពុជា​បានផ្អាក​ការរៀបចំ​ពិធីនេះ​រយៈពេល២ឆ្នាំមកហើយ។

សម្រាប់ថ្ងៃចូលឆ្នាំកន្លងទៅនេះ ​លោក Andy មកពីប្រទេស Ethopia លើកឡើងថា​ ថ្ងៃចូលឆ្នាំខ្មែរ គឺលោកបានធ្វើដំណើរទៅលេងខេត្តសៀមរាប។ ​វាជាបទពិសោធន៍ដ៏អស្ចារ្យ ដែលផ្ដល់នូវភាព​សប្បាយ​រីករាយ​ជាខ្លាំងសម្រាប់គាត់។

ចំពោះប្រជាពលរដ្ឋកម្ពុជា ​ពួកគាត់ក៏លើកឡើងដែរថា ​ចូលឆ្នាំខ្មែរលើកនេះ​ពិតជាសប្បាយខ្លាំង ដោយ​មានការជួបជុំ ​ការធ្វើដំណើរកំសាន្តជាច្រើន។ ពួកគាត់សូមអរគុណដល់ប្រមុខថ្នាក់ដឹកនាំ ដែល​អនុញ្ញាតឱ្យមានការរៀបចំពីធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ ជាពិសេសអរគុណចំពោះការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ព្រោះបើគ្មានការចាក់វ៉ាក់សាំង​បាន​ទូលំទូលាយ​នោះទេ ​ច្បាស់ជាមិនអាចមានការរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនោះទេ។

ការរៀបចំប្រារព្ធ​ពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំ ​២០២២នេះ ​តាមរាជធានី-ខេត្ត ជាច្រើនក៏បាន​រៀបចំ​កម្មវិធីសង្រ្កាន្ត ​និងតុបតែងយ៉ាងស្រស់ស្អាត​ ដើម្បីផ្ដល់ភាពសប្បាយជូនប្រជាពលរដ្ឋ។ ការរៀបចំកម្មវិធីចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ ​ក៏ស្របពេលដែលកម្ពុជា ​មានករណីឆ្លងកូវីដធ្លាក់ចុះ មកត្រឹម ​២ខ្ទង់ប្រចាំថ្ងៃ និងស្របពេលដែលកម្ពុជាស​ម្រេច​ជោគ​ជ័យ​ធំធេង​លើ​ការចាក់វ៉ាក់​សាំង​ជូនប្រជាពលរដ្ឋ៕ អត្ថបទ៖ គឹមហុក 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        230
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm