វិមានក្រឹមឡាំង៖ លោក Putin និងលោក Xi នឹងអនុម័តសេចក្តីប្រកាស ស្តីពីពិភពលោកពហុប៉ូល ពេល​ជួបគ្នា​

2026/05/19 11:44:57 pm        56

មេដឹកនាំរុស្ស៊ី និងចិន នឹងអនុម័តសេចក្តីប្រកាស ស្តីពីការបង្កើតពិភពលោកពហុប៉ូល ក្នុងអំឡុងពេល​មាន​ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ទៅកាន់​ទីក្រុងប៉េកាំង។ នេះបើយោងតាមការ​ឲ្យ​ដឹង​ពី​ជំនួយការរបស់លោកទទួលបន្ទុកកិច្ចការអន្តរជាតិ គឺលោក Yury Ushakov កាលពីថ្ងៃចន្ទ (១៨ ខែឧសភា ឆ្នាំ២០២៦)។

អំឡុង​ពេល​ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ ក្នុង​ទីក្រុងមូស្គូ លោក Ushakov បាននិយាយថា លោក Putin នឹងទៅ​ដល់ទីក្រុងប៉េកាំង នា​ល្ងាចថ្ងៃអង្គារនេះ​ សម្រាប់ដំណើរទស្សនកិច្ចផ្លូវ​រដ្ឋ​ ដែលមានកិច្ចពិភាក្សាយ៉ាងទូលំទូលាយជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping)។

លោកបានឲ្យ​ដឹង​ទៀត​ថា៖ «ដំណើរទស្សនកិច្ចនេះនឹងចាប់ផ្តើមជាមួយនឹងពិធីស្វាគមន៍ជាផ្លូវការ នៅទីលានធានអានមិន (Tiananmen Square) ហើយ​បន្ទាប់មក មាន​កិច្ចពិភាក្សា រវាងលោក Putin និងលោក Xi ទាំងទម្រង់តូចចង្អៀត និងទូលំទូលាយ នៅមហា​សាលប្រជាជនចិន​»។

លោក Ushakov បានបន្ថែម​ថា មេដឹកនាំទាំង​២ ត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីបញ្ហា «សំខាន់ៗ និងរសើប» លើរបៀបវារៈទ្វេភាគី ខណៈដែលកិច្ចពិភាក្សាទម្រង់ទូលំទូលាយ​ នឹងរួមបញ្ចូលគណៈប្រតិភូរុស្ស៊ីចំនួន ៣៩រូប។

ក្នុង​ជំនួប​នោះ លោក Putin និងលោក ស៊ី ក៏ត្រូវបានគេរំពឹងថា នឹងអនុម័តសេចក្តីប្រកាសរួម ស្តីពីការបង្កើតសណ្តាប់ធ្នាប់ពិភពលោកពហុប៉ូល និងទំនាក់ទំនងអន្តរជាតិប្រភេទថ្មី ក៏ដូចជាសេចក្តីថ្លែងការណ៍រួមដាច់ដោយឡែកមួយ ស្តីពីការពង្រឹងភាពជាដៃគូគ្រប់ជ្រុង​ជ្រោយ​ និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្របន្ថែមទៀត។

ហើយ​ជាមួយ​គ្នា​នេះ លោក Ushakov បានសង្កត់ធ្ងន់ថា មិនមាន «ពាក់​ព័ន្ធ​គ្នា​» ឡើយ​ រវាងដំណើរទស្សនកិច្ចរបស់លោក Putin និងដំណើរទស្សនកិច្ចកាលពីសប្តាហ៍មុនទៅកាន់ប្រទេសចិនដោយប្រធានាធិបតីអាមេរិក លោក Donald Trump ដោយលោកបានបញ្ជាក់​ថា កាលបរិច្ឆេទ សម្រាប់ការ​ធ្វើ​ដំណើរ​របស់ប្រធានាធិបតីរុស្ស៊ី ត្រូវបានព្រមព្រៀងគ្នាភ្លាមៗ បន្ទាប់ពីលោក Putin និងលោក Xi បានធ្វើសន្និសីទវីដេអូកាល​ពី​ថ្ងៃទី៤ ខែកុម្ភៈ៕

អត្ថបទដែលទាក់ទង

UN ជំរុញឱ្យមានការជម្លៀសនាវិក ៦.០០០នាក់ដែលជាប់នៅក្នុងច្រកសមុទ្រ Hormuz
2026/07/24 07:49:51 pm        1
ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ
2026/07/24 07:49:23 pm        1
អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm        11

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ជំរុញឱ្យមានការជម្លៀសនាវិក ៦.០០០នាក់ដែលជាប់នៅក្នុងច្រកសមុទ្រ Hormuz

2026/07/24 07:49:51 pm
​ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ
2026/07/24 07:49:23 pm
​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm