មនុស្សយ៉ាង​តិច​ ១០នាក់ស្លាប់ ខណៈមាន​ភ្លៀងធ្លាក់ខ្លាំង​លិច​​ភាគខាងត្បូង និងភាគ​កណ្តាល​ចិន

2026/05/20 12:08:59 am        69

អាជ្ញាធរបានឲ្យ​ដឹង​ថា ភ្លៀងធ្លាក់ខ្លាំង នៅទូទាំងភាគខាងត្បូង និងភាគ​កណ្តាលនៃ​ប្រទេសចិន បានបង្កឲ្យ​មានទឹកជំនន់គ្រប់​ទិស​ទី នៅថ្ងៃអង្គារ (ទី១៩ ខែឧសភា ឆ្នាំ២០២៦) នេះ​ ដោយបានបណ្ដាល​ឲ្យ​មនុស្សយ៉ាងហោចណាស់ ១០នាក់ស្លាប់​ ហើយ​សាលារៀន និងអាជីវកម្មត្រូវបាន​បិទ​ ខណៈ​រំខានដល់ការដឹកជញ្ជូន និងការផ្គត់ផ្គង់ថាមពល។

ទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសចិន បានឲ្យ​ដឹង​ថា តំបន់ជាច្រើន នៅក្នុងខេត្ត Jiangxi, Anhui, Hunan, Hubei, Guizhou, Guangxi, Guangdong និង Hainan ប្រឈមនឹងហានិភ័យខ្ពស់​នៃ​ការមាន​គ្រោះមហន្តរាយទាក់ទងនឹងទឹក​ភ្លៀង ក្នុង​នោះ​រួមមាន​ទាំងបំណាក់​ដី ទឹកជំនន់យ៉ាង​គំហុក​ភ្លាមៗ និងទឹក​ជន់លិចទីក្រុង​​យ៉ាងធ្ងន់ធ្ងរ និង​ទឹកប្រមូល​ផ្ដុំ​នៅ​តំបន់​ទំនាបមិន​ងាយ​ស្រក​។

អាជ្ញាធរបានឲ្យ​ដឹង​ថា ការឆ្លើយតបជាបន្ទាន់ កំពុង​ចាប់​ផ្ដើម​នៅក្នុងតំបន់ដែលរងផលប៉ះពាល់ជាច្រើន។ យោងតាមរូបភាពដែលបានបង្ហោះនៅលើវេទិកាវីដេអូចិន Douyin បានបង្ហាញ​ឲ្យ​ឃើញ​ប្រជាជនជាច្រើនដើរលុយ​ទុក​លិចជង្គង់​នៅក្នុងទីក្រុង Jingzhou ដែលជាទីក្រុងមួយ នៅភាគកណ្តាលខេត្ត Hubei។ រថយន្តជាច្រើន​គ្រឿង​ ស្ទើរតែលិចទឹកទាំងស្រុងនៅលើផ្លូវដែលហ៊ុព័ទ្ធដោយអគារលំនៅឋាន​ និងពាណិជ្ជកម្ម។

ទូរទស្សន៍រដ្ឋ CCTV បាន​រាយការណ៍នៅ​ថ្ងៃអង្គារនេះ​ថា យ៉ាងហោចណាស់មានមនុស្ស ៦នាក់ បានបាត់បង់ជិវិត​ បន្ទាប់ពីរថយន្តភីកអាប់ ១គ្រឿងដែលដឹកអ្នកដំណើរ ១៥នាក់ បានធ្លាក់ចូលទៅក្នុងទន្លេ នៅ​តំបន់ Guangxi ភាគនិរតីនៃប្រទេសចិន ក្នុងអំឡុងពេលមានភ្លៀងធ្លាក់ខ្លាំង។ ហើយ​ទូរទស្ស​ន៍​នេះ​បាន​ឲ្យ​ដឹង​បន្ថែម​​ថា ដោយឡែក​មនុស្ស ៣នាក់បានស្លាប់ដោយសារទឹកជំនន់ភ្លាមៗ នៅក្នុងភូមិមួយកន្លែង នៅតំបន់​ទំនាប ក្នុងខេត្ត Hubei ខណៈដែលមាន​អ្នក​ស្លាប់​ម្នាក់ទៀតនៅភាគខាងត្បូងខេត្ត Hunan ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា សាលារៀន អាជីវកម្ម និងសេវាកម្មដឹកជញ្ជូន ត្រូវបានផ្អាក ហើយអាជ្ញាធរ​កំពុងជម្លៀស​ប្រជាជននៅក្នុងតំបន់មួយចំនួននៃខេត្ត Hubei និង​ Hunan៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        13
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        61
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        49

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm