កងទ័ពអ៊ីស្រាអែលឃាត់​​នាវាជាង ៤០គ្រឿង ពី​​កង​នាវាជំនួយ​ Global Sumud Flotilla ឆ្ពោះទៅ​ហ្កាហ្សា

2026/05/20 01:06:31 am        61

យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បាន​ឲ្យ​ដឹង​ថា កងទ័ពអ៊ីស្រាអែលបានឃាត់ទុក​នាវាចំនួន​ជាង ៤០​គ្រឿង ពីក្នុង​ចំណោម​ ៥៤គ្រឿង ដែលចូលរួមក្នុងកងនាវាផ្ដល់​ជំនួយ Global Sumud Flotilla ដែលកំពុង​ធ្វើ​ដំណើរឆ្ពោះទៅកាន់តំបន់ហ្កាហ្សា នៅ​ថ្ងៃអង្គារ (ទី១៩ ខែឧសភា ឆ្នាំ២០២៦) នេះ​។

ហើយ​ដោយ​សំអាង​ដល់​ប្រភព ដែល​បាន​និយាយ​ក្នុង​លក្ខខណ្ឌមិន​បញ្ចេញ​ឈ្មោះ គេហទំព័រព័ត៌មានអ៊ីស្រាអែល Walla បានរាយការណ៍ថា កង​ទ័ព​បានឃុំ​ខ្លួនសកម្មជន​ប្រហែល ៣០០នាក់​​​។ សារព័ត៌មាន​ Walla បានបន្ថែមថា កងទ័ពជើងទឹកអ៊ីស្រាអែល មិនទាន់បានស្ទាក់ចាប់នាវាទាំងអស់នោះទេ ហើយទូកជាច្រើនគ្រឿង នៅតែស្ថិតនៅក្នុងសមុទ្របើកចំហ​។

កាលពីថ្ងៃចន្ទ កងទ័ពអ៊ីស្រាអែលបានបើកការវាយប្រហារលើកងនាវាដែលដឹកជំនួយមនុស្សធម៌ នៅក្នុងដែនទឹកអន្តរជាតិ ដែលជំរុញ​ឲ្យ​មានការថ្កោលទោសយ៉ាងទូលំទូលាយពីអន្តរជាតិ។

គួរបញ្ជាក់ថា ដោយមានការចូលរួមពីទូកចំនួន ៥៤គ្រឿង កងនាវាផ្ដល់​ជំនួយ​នេះ​បានចេញដំណើរ កាលពីថ្ងៃព្រហស្បតិ៍ពីតំបន់​ Marmaris របស់ប្រទេស​ទួរគី ដែល​ជា​ការប៉ុនប៉ងថ្មី ដើម្បីទម្លាយ​ការបិទដោយ​ខុសច្បាប់របស់អ៊ីស្រាអែល ដែលបានដាក់លើតំបន់ហ្កាហ្សា ចាប់តាំងពីឆ្នាំ២០០៧។

នេះមិនមែនជាឧប្បត្តិហេតុដំបូងដែលពាក់ព័ន្ធនឹងកងនាវាទាំង​នេះ​នោះទេ។ កាលពី​ចុងខែមេសា កងទ័ពអ៊ីស្រាអែលបានវាយប្រហារទូក​របស់​កងនាវាផ្ដល់​ជំនួយ​នេះ ក្នុងដែនទឹកអន្តរជាតិ នៅម្ដុំ​កោះ Crete របស់ប្រទេសក្រិក​។ ក្បួននាវា​នាពេលនោះ រួមមានអ្នកចូលរួមចំនួន ៣៤៥នាក់ មកពី ៣៩ប្រទេស៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        71
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        115
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm