អធិការបតី​អាល្លឺម៉ង់៖ អ៊ីរ៉ង់ត្រូវតែឈប់លលេងនឹង​ពេលវេលា ហើយវិល​ត្រឡប់ទៅកាន់​តុចរចាវិញ

2026/05/20 01:48:47 am        55


អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz នៅ​ថ្ងៃអង្គារ (ទី​១៩ ខែឧសភា ឆ្នាំ២០២៦) នេះ​ បានជំរុញឲ្យ​ទីក្រុងតេអេរ៉ង់វិលត្រឡប់ទៅកាន់​តុ​ចរចាជាមួយសហរដ្ឋអាមេរិកវិញ ដោយព្រមានថា ជម្លោះអូសបន្លាយ នឹងមានផលវិបាកធ្ងន់ធ្ងរ នៅទូទាំងតំបន់នេះ​ និងផ្សេង​ទៀត​។

នៅ​ឯ​សន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីស្វីស លោក​​ Guy Parmelin នៅទីក្រុងប៊ែរឡាំង លោក Merz បានប្រាប់ថា៖ «អ៊ីរ៉ង់ត្រូវតែទៅកាន់​តុចរចា។ ប្រទេស​នេះត្រូវតែឈប់លលេងនឹង​ពេលវេលាទៀត​ទៅ»។ លោក​បាន​សង្កត់ធ្ងន់​ថា «អ៊ីរ៉ង់មិនត្រូវយក​តំបន់ និងពិភពលោកទាំងមូលជាចំណាប់ខ្មាំងទៀតឡើយ​»។

ការកត់សម្គាល់របស់លោកបានកើតឡើង មួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា លោកបានសម្រេចចិត្តពន្យារពេលការវាយប្រហារយោធាដ៏ធំ​មួយ លើ​អ៊ីរ៉ង់ ដែលបានគ្រោងទុក នៅ​ថ្ងៃអង្គារនេះ​ បន្ទាប់ពីការអំពាវនាវដោយផ្ទាល់ពីបណ្ដាមេដឹកនាំនៃប្រទេសកាតា អារ៉ាប៊ីសាអ៊ូឌីត និងអេមីរ៉ាត​អារ៉ាប់រួម (UAE)។

តែ​លោក Trump បានបន្ថែមថា លោកបានណែនាំមន្ត្រីការពារជាតិ និងយោធាជាន់ខ្ពស់ឲ្យ​ «ត្រៀមខ្លួនជាស្រេច ដើម្បីបន្តការវាយប្រហារទ្រង់ទ្រាយធំទាំងស្រុងភ្លាមៗ លើអ៊ីរ៉ង់ ក្នុងករណីដែលកិច្ចព្រមព្រៀងអាចទទួលយកបាន មិនត្រូវបានឈានដល់ទេ​នោះ​»។

ជាមួយ​គ្នានេះ លោក​អធិការបតី​អាល្លឺម៉ង់ បានគូសបញ្ជាក់ថា ការបិទច្រកសមុទ្រ Hormuz ជាបន្តបន្ទាប់ កំពុងគំរាមកំហែងដល់សេដ្ឋកិច្ចពិភពលោក និងបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ប្រទេសដែលផ្តោតលើការនាំចេញ ដូចជាអាល្លឺម៉ង់ និងស្វីសជាដើម​៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        42
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        45
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        44

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី

2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm