សេវាស៊ើបការណ៍សម្ងាត់បរទេសរុស្ស៊ី៖ អ៊ុយក្រែនកំពុងរៀបចំវាយប្រហារដោយយានដ្រូន​ពីទឹកដីឡាតវី

2026/05/20 01:50:11 am        58

នៅ​ថ្ងៃអង្គារ (ទី១៩ ខែឧសភា ឆ្នាំ២០២៦) នេះ សេវាស៊ើបការណ៍សម្ងាត់បរទេស​រុស្ស៊ី (SVR) បានអះអាងថា ប្រទេស​អ៊ុយក្រែនកំពុងរៀបចំការ​វាយ​ប្រហារ​រលកថ្មីដោយយានដ្រូន លើ​តំបន់​ជាច្រើន​របស់​រុស្ស៊ី ដោយ​ប្រើប្រាស់ទឹកដីរបស់​ឡាតវី ដើម្បីបើក​ប្រតិបត្តិការ​របស់ខ្លួន​។

យោងតាម ​​​​SVR បាន​ឲ្យ​ដឹង​ថា «របបរបស់លោក Volodymyr Zelenskyy ប្តេជ្ញាបង្ហាញដល់អ្នកឧបត្ថម្ភមនោគមវិជ្ជា និងហិរញ្ញវត្ថុរបស់ខ្លួននៅអឺរ៉ុបថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនរក្សាសក្តានុពលប្រយុទ្ធ និងសមត្ថភាព ក្នុងការបង្កការខូចខាតដល់សេដ្ឋកិច្ចរុស្ស៊ី»។

ទីភ្នាក់ងារនេះបានចោទប្រកាន់ថា កងកម្លាំងអ៊ុយក្រែនមានគម្រោង មិនត្រឹមតែប្រើប្រាស់ច្រករបៀងផ្លូវអាកាសដែលផ្តល់ដោយរដ្ឋនៃ​តំប់​បាល់ទិកពីមុន​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាញ់បង្ហោះយានដ្រូន​ដោយផ្ទាល់ពីទឹកដីរបស់ប្រទេស​ទាំង​នេះ ដើម្បីចំណេញ​ពេលវេលាហោះហើរ និងបង្កើនប្រសិទ្ធភាពនៃការវាយប្រហារ។

ទីភ្នាក់ងារ​នេះ បានបន្ថែម​ថា «យោងតាមព័ត៌មានដែលទទួលបាន ទីក្រុងគីវមិនមានបំណងត្រឹម​តែ​ប្រើប្រាស់ច្រករបៀងផ្លូវអាកាសដែលប្រទេសបាល់ទិក បានផ្តល់ដល់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន (AFU) ប៉ុណ្ណោះ​ទេ។ យាន​ដ្រូន​ក៏ត្រូវបានគ្រោងនឹងបាញ់បង្ហោះចេញពីទឹកដីនៃរដ្ឋទាំងនេះផងដែរ»។

ទីក្រុងមូស្គូក៏បានអះអាងផងដែរថា ប្រទេសឡាតវីបានយល់ព្រមគាំទ្រប្រតិបត្តិការនេះ ទោះបីជាមានក្ដី​បារម្ភ អំពីលទ្ធភាព​អាចមាន​ការសងសឹកក៏ដោយ។

សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់​ថា បុគ្គលិកអ៊ុយក្រែនមកពីកងកម្លាំងប្រព័ន្ធ​យាន​ដ្រូន​របស់ប្រទេស ត្រូវបានដាក់ពង្រាយរួចហើយ ទៅកាន់មូលដ្ឋានយោធារបស់​ឡាតវី ដែល​រួម​មាននៅ​តំបន់​​ Adazi, Selia, Lielvarde, Daugavpils និង Jekabpils៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        46
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        33
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm