អេស្តូនី បញ្ជាក់​ថា​ ណាតូបាញ់ទម្លាក់យាន​ដ្រូន​សង្ស័យ​របស់អ៊ុយក្រែន

2026/05/20 02:37:56 am        53


នាថ្ងៃអង្គារ (ទី១៩ ខែឧសភា ឆ្នាំ២០២៦) នេះ​ អេស្តូនី បានឲ្យ​ដឹង​ថា យន្តហោះយោធា ១គ្រឿងរបស់​អង្គការ​ណាតូ (NATO) បានបាញ់ទម្លាក់យាន​ដ្រូន​ដែល​សង្ស័យ​ថា ជារបស់​អ៊ុយក្រែន នៅ​លើ​ដែន​ដី​របស់​ប្រទេស​បាល់​ទិក​មួយ​នេះ​ ដោយ​នេះ​គឺ​ជាការរំលោភដែនអាកាសជាបន្តបន្ទាប់ចុងក្រោយបំផុត នៅក្នុងតំបន់នេះ ក្នុង​អំឡុង​ពេលមានការវាយប្រហារជាញឹកញាប់របស់អ៊ុយក្រែន លើរុស្ស៊ី។

ប្រទេសជិត​ខាង​ឡាតវី ក៏បានចេញការ​ព្រមាន​​​ អំពីយាន​ដ្រូន​ផង​ដែរ ដោយប្រាប់ប្រជាជននៅជិតព្រំដែនរុស្ស៊ីឲ្យ​ស្នាក់នៅក្នុងផ្ទះ ដោយយន្តហោះនគរបាល​អាកាសតំបន់​បាល់ទិករបស់​អង្គការ​ណាតូ ត្រូវបានបញ្ចូន​ទៅកាន់តំបន់នោះ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​កងទ័ពឡាតវី។

គួរបញ្ជាក់​ថា អ៊ុយក្រែនបានបង្កើនការវាយប្រហារដោយយានដ្រូន​រយៈចម្ងាយឆ្ងាយលើរុស្ស៊ី ក្នុង​នោះ​រួមទាំងនៅជុំវិញតំបន់​បាល់ទិកផងដែរ។

ចាប់តាំងពីខែមីនាមក យានដ្រូន​យោធាអ៊ុយក្រែនជាច្រើនគ្រឿង បានហោះ​ខុស​គោល​ដៅ​ចូលទៅក្នុងដែនអាកាសរបស់ប្រទេស​សមាជិករបស់អង្គការ​ណាតូ គឺហ្វាំងឡង់ ឡាតវី លីទុយអានី និងអេស្តូនី ដែលសុទ្ធតែជាប់ព្រំដែនជាមួយរុស្ស៊ី។ រដ្ឋាភិបាលឡាតវីកាលពីសប្តាហ៍មុនបានលាលែងពីតំណែងដោយសារតែការដោះស្រាយការលុក​លុយ​របស់យាន​ដ្រូន​នេះ​។

រដ្ឋមន្ត្រីក្រសួងការពារជាតិអេស្តូនី លោក Hanno Pevkur បាននិយាយថា យាន​ដ្រូន​សង្ស័យ​របស់​អ៊ុយក្រែន បានត្រូវបានបាញ់ទម្លាក់នៅ​ថ្ងៃអង្គារនេះ ដោយយន្តហោះចម្បាំង F-16 របស់កងទ័ពអាកាសរ៉ូម៉ានី។ អង្គការ​ណាតូមិនបានឆ្លើយតបភ្លាមៗឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីសប្តាហ៍មុនថា អ៊ុយក្រែននឹងបញ្ជូនអ្នកជំនាញទៅឡាតវី ដើម្បីជួយការពារដែន​អាកាស​របស់ប្រទេសនេះ​៕

អត្ថបទដែលទាក់ទង

អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        12
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        14
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        31

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក

2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm