បណ្តាអាជីវកម្មទេសចរណ៍ទទួលបានចំណូលឡើងវិញ ក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មីនេះ

2022/04/18 07:33:05 pm        1.2 K

ភ្នំពេញ៖ អ្នកជំនាញទេសចរណ៍ ថ្លែងថា ការមានកំណើនភ្ញៀវទេសចរនេះ គឺបានធ្វើឲ្យបណ្តាអាជីវកម្មទេសចរណ៍ទទួលបានភាពកាក់កបច្រើនឡើងវិញ ខណៈអាជីវកម្មទាំងនោះ រងការប៉ះពាលខ្លាំងជាង ២ឆ្នាំកន្លងមកនេះ។

បើតាម លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីភិច ប្រចាំនៅកម្ពុជា ថ្លែងប្រាប់BTV នៅថ្ងៃទី១៨ ខែមេសានេះថា នៅក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាលនេះ គ្រប់អាជីវកម្មក្នុងវិស័យទេសចរណ៍ទាំងអស់គឺមានកម្រើកខ្លាំងឡើងវិញ និង​សុទ្ធតែ​ទទួលភ្ញៀវជាតិអន្តរជាតិ ​ចូលទទួលសេវាកម្មស្ទើរពេញៗ ហើយអាជីវកម្មទេសចរណ៍​ដែល​ទទួល​បានភាពកាក់កបរកចំណូលបានច្រើនជាងគេ​ គឺអាជីវកម្មសណ្ឋាគារ ផ្ទះសំណាក់ ​ភោជនីយដ្ឋាន រមណីយដ្ឋានទេសចរណ៍​ សេវាដឹកជញ្ជូនភ្ញៀវ និងមុខរបរលក់ដូរចំណីអាហាររបស់ប្រជាពលរដ្ឋ។ ដោយឡែកអាជីវកម្មការីទេសចរណ៍ក៏មានការកម្រើកដែរ តែមិនសូវមានភ្ញៀវច្រើននោះទេ។

លោក ធួន ស៊ីណាន បន្តថា សម្រាប់ទេសចរមកពីក្រៅប្រទេសវិញ ​សំគាល់ឃើញថា ក៏មាន​ភ្ញៀវអន្តរជាតិមកទស្សនាកម្ពុជាច្រើនដែរ ​ប៉ុន្តែភាគច្រើនជាភ្ញៀវមានស្រាប់នៅក្នុងតំបន់អាស៊ាន ហើយការដើរកម្សាន្តរបស់គេភាគច្រើន ​មិនសូវមកទស្សនាកម្ពុជា​តាម​កញ្ចប់​ទេសចរណ៍នោះទេ ដោយ​សារគេចង់ដើរលេងកម្សាន្តសប្បាយជាមួយពលរដ្ឋខ្មែរ​ ក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំនោះដែរ។

សូមបញ្ជាក់ថា អំឡុងពេលចូលឆ្នាំខ្មែរ ឆ្នាំ២០២២នេះ ​បណ្តាភោជនីយដ្ឋាន ​និងអាហារដ្ឋាន ក៏មាន​ភ្ញៀវចូលស្ទើរពេញៗ​ឡើងវិញ​ក្នុងរយៈពេល៣ថ្ងៃ ​ចំពោះការចំណាយរបស់​ប្រជាពលរដ្ឋ​ម្នាក់ៗ​ក្នុង​ពេលចូលឆ្នាំ៣ថ្ងៃ ​ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍​បានទទួលការរាយការណ៍បឋមថា គ្រួសារ​មួយដែលមានគ្នា៥នាក់ ធ្វើដំណើរកម្សាន្តឆ្ងាយពីផ្ទះក្នុងពេល៣ថ្ងៃនេះ ពួកគាត់​បាន​ចំណាយ​មិន​តិច​ជាង ៥០០ដុល្លារដោយបានចាយទៅលើការស្នាក់នៅ​ ហូបចុក ធ្វើដំណើរ​ ចាក់សាំង រួម​ទាំង​ការ​ទិញទំនិញផ្សេងៗ​រៀបចំ​រណ្តាប់​បង្សុកូល​ និង​ចង្ហាន់​ទៅ​វត្តផងដែរ៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        85
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        94
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​

2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm