អ្នកការទូតជាន់ខ្ពស់មើលឃើញពីហានិភ័យកាន់តែ​ខ្ពស់​នៃ​ការប៉ះទង្គិចគ្នាដោយផ្ទាល់ រវាងណាតូ និងរុស្ស៊ី

2026/05/20 03:32:39 am        45


អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Ryabkov បានប្រាប់សារព័ត៌មាន​ TASS ក្នុងបទសម្ភាសន៍មួយថា ហានិភ័យជាយុទ្ធសាស្ត្រនៃការប្រឈមមុខដាក់គ្នាដោយផ្ទាល់ រវាងអង្គការ​ណាតូ (NATO) និងប្រទេស​រុស្ស៊ី កំពុងកើនឡើង ដែលអាចនឹង​មានផលវិបាកដ៏​មហន្តរាយ។

លោក Ryabkov បានគូសបញ្ជាក់ពី «ការ​កើន​ឡើង​​នៃ​​និទានកថា» ពីរដ្ឋធានីអឺរ៉ុប អំពី «ការលេច​ឡើង​នូវ​គំរាមកំហែងបង្ក​សង្គ្រាមទ្រង់ទ្រាយ​ធំ​» ជាមួយរុស្ស៊ី។ លោកបានព្រមានថា៖ «ដោយសារ​ការកើនឡើងនូវភាពតានតឹងនេះ រួមទាំងចលនាញុះញង់យ៉ាងច្បាស់ក្រឡែត​ នៅក្នុងវិស័យនុយក្លេអ៊ែរ ហានិភ័យជាយុទ្ធសាស្ត្រកំពុងកើនឡើង ក៏ដូចជាគ្រោះថ្នាក់នៃការប៉ះទង្គិចគ្នាដោយផ្ទាល់ រវាងអង្គការ​ណាតូ និងប្រទេសរបស់យើង ដោយ​ផលវិបាកដ៏​មហន្តរាយអាចកើតមានឡើង​»។

ដោយធ្វើអត្ថាធិប្បាយលើចេតនារបស់ប្រទេសហ្វាំងឡង់ ក្នុងការធ្វើជាទីតាំង​របស់​​អាវុធនុយក្លេអ៊ែរ និងផែនការរបស់បារាំង និងប៉ូឡូញ ក្នុងការធ្វើសមយុទ្ធរារាំង នៅ​សមុទ្របាល់ទិក ដោយក្លែង​ធ្វើការវាយប្រហារនុយក្លេអ៊ែរឲ្យ​ដូច​ពិត លើគោលដៅរបស់រុស្ស៊ី លោក Ryabkov បានកត់សម្គាល់ថា «រុស្ស៊ីបានបង្ហាញយ៉ាងច្បាស់នូវការរិះគន់យ៉ាងខ្លាំង ចំពោះការរៀបចំបែបនេះ ដោយបណ្ដាប្រទេស​អឺរ៉ុប»។

អ្នក​ការ​ទូត​ជាន់​ខ្ពស់​រុស្ស៊ី​រូប​នេះ​បាន​បញ្ជាក់​បន្ថែម​ថា៖ «ចំណាត់​ការ​​បែបនេះ​កំពុង​ត្រូវ​បាន​អម​ដោយ​វោហាសាស្ត្រ​អរិភាព ប្រឆាំង​រុស្ស៊ី​ ហើយ​វា​ជា​ធាតុ​មួយ​នៃ​ដំណើរការ​ទូលំទូលាយ​នៃ​ការ​ពន្លឿន​យោធា​ភាវូបនីយកម្ម​របស់​អឺរ៉ុប ដែល​ផ្តោត​លើ​ប្រទេស​នេះ​ដោយ​ផ្ទាល់»៕

អត្ថបទដែលទាក់ទង

ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        6
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        16
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        82

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ

2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm