សាក្សី៖ ការវាយប្រហារដោយយាន​ដ្រូន លើផ្សារ នៅ​ស៊ូដង់ សម្លាប់មនុស្សយ៉ាង​ហោចណាស់​ ២៨នាក់

2026/05/20 03:33:46 am        41


ការវាយប្រហារដោយយាន​ដ្រូន នៅ​ថ្ងៃអង្គារ (ទី​១៩ ខែឧសភា ឆ្នាំ២០២៦) នេះ បានសម្លាប់មនុស្សយ៉ាងតិច ២៨នាក់ និងបណ្ដាល​ឲ្យ​ ២៣នាក់ផ្សេងទៀតរង​របួស​ នៅពេលដែលបានវាយប្រហារលើ​ផ្សារមួយ​កន្លែង នៅ​ប្រទេសស៊ូដង់។ នេះបើយោងតាមប្រភពពី​ផ្នែកសុខាភិបាល និងសាក្សីចំនួន​ ៣រូប ដែល​បាននិយាយ​ប្រាប់សារព័ត៌មាន​ AFP។

តំបន់​ផ្សារ​នោះ ស្ថិត​នៅក្នុងទីក្រុងដែលគ្រប់គ្រងដោយកង​កម្លាំង​ប៉ារ៉ា គឺ Ghubaysh នៅក្នុង​ខេត្ត​​ West Kordofan។

សាក្សី ២នាក់បានប្រាប់​ឲ្យ​ដឹងថា យានដ្រូន​បានវាយប្រហារចំ​ភោជនីយដ្ឋានមួយ ដែលមានមនុស្សច្រើនកកកុញ នៅតំបន់​ផ្សារដ៏​សំខាន់របស់ទីក្រុង ដោយសន្មតថា ការវាយប្រហារនេះ​ត្រូវ​បាន​ធ្វើឡើង​ដោយ​កងទ័ពស៊ូដង់ ដែលបានជាប់​នៅក្នុង​សង្គ្រាមជាមួយកងកម្លាំងគាំទ្ររហ័ស (RSF) របស់យោធាប៉ារ៉ា ចាប់តាំងពីខែមេសា ឆ្នាំ២០២៣ មក​។

ចំណែក​សាក្សីម្នាក់ទៀត បានបញ្ជាក់​ថា វាបានវាយប្រហារដំបូង លើ​រថយន្តរបស់​ក្រុម​ RSF «បានសម្លាប់មនុស្ស ៣នាក់ដែល​ជិះ​នៅក្នុង​នោះ​ និងបំផ្លាញរថយន្តនោះ​តែម្ដង​ មុនពេលយាន​ដ្រូន​វាយប្រហារភោជនីយដ្ឋាន»។ ប្រភពពី​ផ្នែកសុខាភិបាល​បានប្រាប់​ថា ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ នៅទីក្រុង​ Ghubaysh៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        45
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        33
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm