ប្រធានដៃគូសកលដែលធ្វើការពន្លឿនការផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា និយាយថា ក្តីកង្វល់ពីការរីករាលដាលឆ្លងយ៉ាងឆាប់រហ័សនៃជីងឺអេបូឡានៅតំបន់ភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ មានខ្ពស់គួរសម ដោយរូបលោកព្រមានថា វាអាចនឹងពិបាកទប់ស្កាត់ នៅតំបន់ដែលរងផលប៉ះពាល់ដោយសារជម្លោះមួយនេះ ជាទីដែលហេដ្ឋារចនាសម្ព័ន្ធសុខភាពមានដែនកំណត់ ។
លោក Richard Hatchett គឺជាប្រធានប្រតិបត្តិដៃគូ CEPI និយាយថា នេះគឺជាទីក្រុង Bundibugyo ដែលការរីករាលដាលជំងឺអេបូឡាកើតឡើង ២លើកប៉ុណ្ណោះ នៅក្នុងប្រវត្តិសាស្រ្ត ដូច្នេះហើយ ពួកយើងមិនសូវឆ្លងកាត់ជំងឺមួយនេះទេ ។
លោកថា ការរីករាលដាលឆ្លងនេះ អាចនឹងមានរយៈពេលយូរ ដោយរូបលោករំឭកដល់ការរាតត្បាតជំងឺអេបូឡា កាលពីឆ្នាំ ២០១៨-១៩ នៅតំបន់ភាគខាងកើតកុងហ្គោ ។
យោងតាមការអះអាងរបស់ក្រុមអាជ្ញាធរសុខភាព បានឲ្យដឹងថា មនុស្សយ៉ាងហោ ១៣១នាក់ បានស្លាប់ ជាមួយនឹងករណីសង្ស័យ ៥០០នាក់ ហើយករណីបានបញ្ជាក់ ៣៣នាក់ នៅកុងហ្គោល ។ ចំណែកករណីបញ្ជាក់ ២នាក់ ត្រូវបានរាយការណ៍ផងដែរនៅប្រទេសជិតខាងអ៊ូហ្គង់ដា ។
កាលពីថ្ងៃអាទិត្យកន្លងទៅ អង្គការសុខភាពពិភពលោក(WHO) បានប្រកាស ការរីករាលដាលឆ្លងជំងឺអេបូឡាថា ជាក្តីបារម្ភគ្រាអាសន្នសុខភាពអន្តរជាតិ ៕