
នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក Anthony Albanese និយាយនៅថ្ងៃអង្គារនេះថា រដ្ឋាភិបាលរបស់លោកទទួលបានការដឹកជញ្ជូនប្រេងយន្តហោះ ៣ជើងពីចិន និងជីកសិកម្មអ៊ុយរ៉េពីប្រ៊ុយណេ ដើម្បីជំរុញសមត្ថភាពស្តុកប្រេង និងជីកសិកម្ម ស្របពេលការបង្អាក់បង្កឡើងដោយសារសង្រ្គាមអ៊ីរ៉ង់ ។
លោក Albanese និយាយថា ប្រេងយន្តហោះប្រហែល ៦០ម៉ឺនបារ៉ែល ឬស្មើនឹងប្រហែល ១០០លានលីត្រ នឹងធ្វើដំណើរមកដល់ប្រទេសអូស្រ្តាលី បន្ទាប់ពីកិច្ចពិភាក្សារវាងរូបលោក និងនាយករដ្ឋមន្រ្តីចិនលោក Li Qiang ។
គួរឲ្យដឹងថា ទីក្រុងប៉េកាំង បានកាត់បន្ថយការនាំចេញប្រេងរបស់ខ្លួន ចាប់តាំងពីខែមីនារហូតមក ដើម្បីការពារការផ្គត់ផ្គង់ក្នុងស្រុក ក្រោយការខាក់ខានលំហូរប្រេងឆៅ និងប្រេងឥន្ធនៈ តាមច្រកសមុទ្រ Hormuz ។
លោក Albanese និយាយថា អូស្រ្តាលីទទួលបានជីអ៊ុយរ៉េទម្ងន់ ៣៨.៥០០តោនពីប៊្រុយណេ ដើម្បីគាំទ្រដល់ប្រជាកសិករ និងវិស័យកសិកម្ម ៕