WHO បារម្ភពីទំហំ និងល្បឿននៃការផ្ទុះរាលដាល​​​ជំងឺអេបូឡាដ៏សាហាវ នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ​

2026/05/20 03:13:55 pm        97

អង្គការសុខភាពពិភពលោក WHO ​កាលពី​ថ្ងៃអង្គារ ​​១៩ ខែឧសភា ​​សប្ដាហ៍​នេះ​​​​ បានសម្តែងការព្រួយបារម្ភអំពី «ទំហំ និងល្បឿន» នៃការផ្ទុះឡើងជំងឺអេបូឡា ដែលបានសម្លាប់មនុស្សជាង ១៣០នាក់នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ហើយបានព្រមានថាការឆ្លង​​​រាលដាល​​នេះ​​អាចនឹងអូសបន្លាយពេលយូរ។

ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិបានប្រកាសពីការកើនឡើងនៃជំងឺធ្លាក់​ឈាម ដោយសារ​វីរុស​​នោះ​​វាយប្រហារ​ផ្ដាច់សរសៃឈាម​ ​ដែលឆ្លងខ្លាំងនៅភាគខាងកើតនៃប្រទេសនេះ ​ថាជាគ្រាអាសន្នសុខភាពអន្តរជាតិ។​​

មិនមានវ៉ាក់សាំង ឬការព្យាបាលសម្រាប់ជំងឺអេបូឡាប្រភេទ Bundibugyo ដែលជាដើម​ចម​​នាំ​ឲ្យមានការ​ផ្ទុះឡើងនៃជំងឺនេះទេ។

ជំងឺអេបូឡាបានសម្លាប់មនុស្សជាង ១៥.០០០នាក់នៅទ្វីបអាហ្វ្រិកក្នុងរយៈពេលកន្លះសតវត្សរ៍កន្លងមកនេះ។

មន្ត្រី​ ​​ដែលកំពុងត្រួតពិនិត្យការងារនេះបាននិយាយថា ពួកលោក​​​កំពុងរាយខ្សាច់ និងរៀបចំទីតាំងដើម្បីជួយថែទាំមនុស្សដែលរងផលប៉ះពាល់ដោយជំងឺ​អេបូឡា។

វីដេអូក្នុងស្រុករបស់អង្គការសុខភាពពិភពលោកបានបង្ហាញថា សម្ភារៈវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់រាប់តោន រួមទាំងឧបករណ៍បង្ការ​ការឆ្លងមេរោគ និងតង់ ក៏ដូចជា​​​​ក្រុ​ម​អ្នកជំនាញបានទៅ​ដល់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។​ ​

លោក Samuel Roger Kamba រដ្ឋមន្ត្រីក្រសួងសុខាភិបាលកុងហ្គោ បានប្រាប់ក្រុមអ្នកសារ​​ព័ត៌មានកាលពីថ្ងៃអង្គារថា មានអ្នកស្លាប់ចំនួន ១៣៦ នាក់ ដែលសង្ស័យថាមានទំនាក់ទំនងជាមួយនឹងជំងឺអេបូឡា និងករណីសង្ស័យប្រហែល ៥៤៣ នាក់​​ ដោយអំពាវនាវឱ្យមានជំនួយអន្តរជាតិដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការរីករាលដាល​ជំងឺ​​នេះ​ ៕


អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        10
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        17
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm