កម្ពុជា និងដៃគូអន្តរជាតិពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ លើការបង្ក្រាបបទល្មើសបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មឆ្លងដែន

2026/05/20 03:28:57 pm        585

ព្រះសីហនុ៖ វគ្គបណ្តុះបណ្តាលស្តីពី «កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា» ត្រូវបានបើកដំណើរការជាផ្លូវការ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នៅខេត្តព្រះសីហនុ ក្នុងគោលបំណងពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ និងស្ថាប័នពាក់ព័ន្ធ ក្នុងការឆ្លើយតបទៅនឹងការវិវត្តនៃឧក្រិដ្ឋកម្មឆ្លងដែននាសម័យឌីជីថល។

ពិធីបើកវគ្គបណ្តុះបណ្តាលនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី អនុប្រធានប្រចាំការនៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) និងជាប្រធានលេខាធិការដ្ឋាន គ.ប.ឆ.ប. ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងស្ថាប័នជាតិ និងអន្តរជាតិសំខាន់ៗ រួមមាន៖តំណាងក្រសួងយុត្តិធម៌ , តំណាងបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងតំណាងសាលាដំបូងរាជធានី-ខេត្តគោលដៅ, តំណាងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ,តំណាងនាយកដ្ឋានគាំពារជនរងគ្រោះ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា,មន្ត្រីជំនាញមកពីការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀននិងបទល្មើស (UNODC), ក្រសួងយុត្តិធម៌នៃសាធារណរដ្ឋកូរ៉េ និងសហភាពអឺរ៉ុប (EU) ។

នៅក្នុងឱកាសនោះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានចាត់ទុកថា វគ្គបណ្តុះបណ្តាលនេះនឹងរួមចំណែកផ្តល់ចំណេះដឹង និងបទពិសោធន៍ថ្មីបន្ថែមទៀត ក្នុងក្របខណ្ឌនីតិវិធីទាក់ទងនឹងការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ការដោះស្រាយភស្តុតាងឌីជីថល ក្នុងការស៊ើបអង្កេតឆ្លងកាត់ព្រំដែន ព្រមទាំងការកំណត់អត្តសញ្ញាណ ការពារ និងគាំទ្រដល់ជនរងគ្រោះនៃអំពើជួញដូរមនុស្ស។

វគ្គបណ្ដុះបណ្ដាលនេះ មិនត្រឹមតែជាការកសាងសមត្ថភាពបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពីការប្ដេជ្ញាចិត្តរួមគ្នារបស់យើង ក្នុងការប្រកាសពង្រឹងនីតិរដ្ឋ ការពារសិទ្ធិមនុស្ស គាំពារជនរងគ្រោះ និងធានាឱ្យបានថា ជនល្មើសមិនអាចគេចផុតពីការទទួលខុសត្រូវចំពោះមុខច្បាប់បានឡើយ។

ឯកឧត្តមសន្តិបណ្ឌិតបន្តថា បច្ចុប្បន្នបទល្មើសបច្ចេកវិទ្យាមានទម្រង់កាន់តែស្មុគស្មាញ ដោយសារឧក្រិដ្ឋជនបានប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត និងបច្ចេកវិទ្យាទំនើបៗធ្វើជាឧបករណ៍បោកប្រាស់ និងអូសទាញជនរងគ្រោះ។ កត្តានេះ ទាមទារឱ្យសមត្ថកិច្ចជំនាញត្រូវយល់ដឹងកាន់តែច្បាស់អំពីយន្តការច្បាប់ និងការសម្របសម្រួលកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីបោសសម្អាតអំពើឆបោកទាំងនេះឱ្យអស់ពីកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រីបញ្ជាក់ថា «ស្ទើរគ្រប់ប្រទេសទាំងអស់ទទួលស្គាល់ថា បញ្ហានេះជាបញ្ហាឆ្លងដែន ដែលគ្មានប្រទេសណាមួយអាចដោះស្រាយតែម្នាក់ឯងបានឡើយ។ ក្នុងនាមជាប្រទេសតូច បើកចំហ និងកំពុងអភិវឌ្ឍ កម្ពុជាបានក្លាយជាគោលដៅដែលបណ្ដាញឧក្រិដ្ឋជនបរទេស ព្យាយាមមកប្រើប្រាស់ទឹកដីកម្ពុជាធ្វើជាមូលដ្ឋានប្រតិបត្តិការ។ ប៉ុន្តែ ខ្ញុំសូមគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមិនអនុញ្ញាតឱ្យកម្ពុជា ក្លាយជាជម្រកសុវត្ថិភាពរបស់ឧក្រិដ្ឋជនអន្តរជាតិឡើយ។»

រាជរដ្ឋាភិបាលកម្ពុជា ទាំងក្នុងអាណត្តិមុន និងបច្ចុប្បន្ន បានប្រកាសចាត់ទុកការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងការជួញដូរមនុស្ស ជាកិច្ចការអាទិភាពខ្ពស់បំផុត ដោយបាននិងកំពុងដាក់ចេញនូវវិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ម៉ត់ចត់ និងខ្លាំងក្លាជាបន្តបន្ទាប់ ដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សេដ្ឋកិច្ច ព្រមទាំងសេចក្ដីថ្លៃថ្នូររបស់ប្រជាពលរដ្ឋទាំងនៅក្នុងប្រទេស និងលើសកលលោកទាំងមូល។

ជាមួយគ្នានេះ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះ អង្គការUNODC, ក្រសួងយុត្តិធម៌នៃសាធារណរដ្ឋកូរ៉េ និងសហភាពអឺរ៉ុប ដែលបានសហការឧបត្ថម្ភគាំទ្រផ្នែកថវិកា និងបច្ចេកទេស ក្នុងការផ្តួចផ្តើមឱ្យមានវគ្គបណ្តុះបណ្តាលនេះឡើងសំដៅរួមចំណែកកសាងសមត្ថភាពកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។ កិច្ចសហការនេះឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរួម និងការប្តេជ្ញាចិត្តរួមរបស់យើង ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដែលកំពុងគំរាមកំហែងដល់សន្តិសុខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ នៅទូទាំងសកលលោក៕

 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        104
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        209
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        193

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm