កងទ័ពអ៊ីរ៉ង់ព្រមានថា ខ្លួននឹងបើកសមរភូមិថ្មី ប្រឆាំងសហ​រដ្ឋអាមេរិក ប្រសិនបើការវាយប្រហារបន្ត​

2026/05/20 04:13:00 pm        94

កងទ័ពអ៊ីរ៉ង់បានព្រមានកាលពី​ថ្ងៃអង្គារ ១៩ ឧសភា​​សប្ដាហ៍​នេះ​​​ ថាខ្លួននឹងបើកសមរភូមិ​ថ្មី ​ប្រឆាំងនឹងសហរដ្ឋអាមេរិក ប្រសិនបើបន្តការវាយប្រហារ បន្ទាប់ពីប្រធានាធិបតី​​ Donald Trump បាននិយាយថា លោកបានផ្អាក​ការវាយលុកថ្មី ដោយសង្ឃឹមថានឹងសម្រេចបានកិច្ចព្រមព្រៀងមួយ។

ការព្រមាននេះបានកើតឡើងស្រប​​ពេលមានបទឈប់បាញ់ដ៏រង្គោះរង្គើចាប់តាំងពីថ្ងៃទី៨ ខែមេសា ២០២៦ ​នេះ ​ដោយទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ បានផ្លាស់ប្តូរសំណើក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា ដែលបានចាប់ផ្តើមកាលពី​ថ្ងៃទី២៨ កុម្ភៈ​​ឆ្នាំ​នេះ​។

នៅក្នុងការបង្ហោះមួយលើបណ្ដាញ​សង្គម​ Truth Social របស់លោក លោក Trump បាននិយាយថា ក្រុមមេដឹកនាំឈូងសមុទ្របានស្នើសុំឱ្យលោក​ផ្អាក​ការវាយប្រហារយោធាតាម​ផែនការ​​របស់អាមេរិក​លើសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ដែលត្រូវបានគ្រោងទុកសម្រាប់ថ្ងៃពុធ​សប្ដាហ៍នេះ​ ​ហើយ​ថា​​ការចរចា​​ច្បាស់​លាស់​កំពុង​កើតឡើង​។​

ប៉ុន្តែលោក Trump បានបន្ថែមថា លោកបានណែនាំយោធាអាមេរិកឱ្យត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តការវាយប្រហារទ្រង់ទ្រាយធំទាំងស្រុងលើអ៊ីរ៉ង់ភ្លាមៗ ក្នុងករណី​​កិច្ចព្រមព្រៀងដែលអាចទទួលយកបាន មិនត្រូវបានសម្រេច​ទេ​នោះ​។​

កាលពី​ថ្ងៃអង្គារដដែល​​ អ្នកនាំពាក្យកងទ័ពអ៊ីរ៉ង់ លោក Mohammad Akraminia បានព្រមាន បើកសមរភូមិ​ថ្មីប្រឆាំងនឹងសហរដ្ឋអាមេរិក ប្រសិនបើបន្តការវាយប្រហារលើសាធារណរដ្ឋអ៊ីស្លាម។

លោកបានបន្ថែមថា យោធាអ៊ីរ៉ង់បានប្រើប្រាស់បទឈប់បាញ់ជាឱកាសមួយដើម្បីពង្រឹងសមត្ថភាពប្រយុទ្ធរបស់ខ្លួន ដោយមិនបានពន្យល់លម្អិតនោះទេ៕


អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        18
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        29
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm