មនុស្ស​ជិត​២០​នាក់​ទៀតស្លាប់​នៅលីបង់​​ក្នុងការ​វាយ​ប្រហារ​របស់អ៊ីស្រាអែល ទោះមានបទឈប់បាញ់​ក៏ដោយ​​​

2026/05/20 04:26:00 pm        67

ក្រសួងសុខាភិបាលលីបង់បាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើភាគខាងត្បូងប្រទេសលីបង់កាលពីថ្ងៃអង្គារ ​១៩​​ ​ឧសភា ​បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៩ នាក់ រួមទាំងស្ត្រី ៤ នាក់ និងកុមារ ៣ នាក់ ​ជាការវាយប្រហារចុងក្រោយបំផុតស្ទើរតែរាល់ថ្ងៃពីភាគីទាំងពីរដែលមិនទាន់បានបញ្ឈប់ទោះបីជាមានបទឈប់បាញ់ដ៏​ផុយស្រួយ និងសម្របសម្រួលដោយសហរដ្ឋអាមេរិកក៏ដោយ។​

យោធាអ៊ីស្រាអែលពុំបានធ្វើអត្ថាធិប្បាយភ្លាមៗអំពីអ្នកស្លាប់ និងរបួស ឬឧបទ្ទ​វប​ហេតុជាក់លាក់នោះទេ ប៉ុន្តែបាននិយាយថា ចន្លោះពីរសៀលថ្ងៃចន្ទ ដល់រសៀលថ្ងៃអង្គារ ខ្លួនបានកំណត់គោលដៅលើទីតាំងហេដ្ឋារចនាសម្ព័ន្ធហេសបូឡាជាង ២៥ កន្លែងនៅភាគខាងត្បូងប្រទេសលីបង់។ ​

ការប្រយុទ្ធគ្នាចុងក្រោយរវាងអ៊ីស្រាអែល និងហេសបូឡាបានចាប់ផ្តើមនៅថ្ងៃទី ២ ខែមីនា​២០២៦​​ ដោយក្រុមសកម្មប្រយុទ្ធលីបង់បានបាញ់រ៉ូកែត​ទៅលើអ៊ីស្រាអែល ពីរថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានវាយប្រហារអ៊ីរ៉ង់។

នៅទីក្រុងបេរូត រដ្ឋាភិបាលបាននិយាយថា ការវាយប្រហារតែមួយលើកលើភូមិ Deir Qanoun al Nahr ក្នុងខេត្ត Tyre ឆ្នេរសមុទ្របានសម្លាប់មនុស្ស ១០ នាក់ រួមទាំងកុមារ ៣ នាក់ និងស្ត្រី ៣ នាក់។ បីនាក់បានរងរបួស រួមទាំងកុមារម្នាក់ផងដែរ។

ចំនួន​អ្នក​ស្លាប់​ថ្មី​​​បាន​កើត​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​ចំនួន​អ្នក​ស្លាប់​ក្នុង​ការ​ប្រយុទ្ធ​គ្នា​ជុំ​ចុង​ក្រោយ​រវាង​អ៊ីស្រាអែល និង​ក្រុម​​ហេសបូឡា​ ​​បាន​កើន​លើស ៣.០០០​នាក់​​ និង​ពីរ​ថ្ងៃ​បន្ទាប់​ពី​បទ​ឈប់​បាញ់​​សម្របសម្រួល​ដោយ​សហរដ្ឋអាមេរិក ដែល​បាន​ធ្វើ​ឡើង​ចាប់​តាំង​ពី​ថ្ងៃ​ទី១៧​​មេសា ត្រូវ​បាន​ពន្យារ​ពេល​រយៈពេល ៤៥ថ្ងៃ៕


អត្ថបទដែលទាក់ទង

ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        1
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        17
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        13

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម

2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm