អារ៉ាប់រួម៖ យានដ្រូនដែលកំណត់គោលដៅលើរោងចក្រថាមពលនុយក្លេអ៊ែរ ចេញមកពីប្រទេសអ៊ីរ៉ាក់

2026/05/20 04:33:38 pm        92

ប្រទេសអារ៉ាប់រួម កាលពីថ្ងៃអង្គារ ទី១៩ ខែឧសភា បាននិយាយថាយានដ្រូនដែលបានកំណត់គោលដៅលើរោងចក្រថាមពលនុយក្លេអ៊ែររបស់ខ្លួនកាលពីសប្តាហ៍មុន បានចេញមកពីប្រទេសអ៊ីរ៉ាក់ ជាកន្លែងដែលក្រុមគាំទ្រដោយអ៊ីរ៉ង់ បានបើកការវាយប្រហារជាច្រើនលើកចាប់តាំងពីសង្គ្រាមនៅមជ្ឈិមបូព៌ា ចាប់ផ្តើម។ កាលពីថ្ងៃអាទិត្យ យានដ្រូនដែលមិនត្រូវបានបញ្ជាក់អត្តសញ្ញាណ បានវាយប្រហារម៉ាស៊ីនភ្លើងនៅជិតរោងចក្រថាមពលនុយក្លេអ៊ែរតែមួយគត់របស់ពិភពអារ៉ាប់ នៅតំបន់ Barakah ក្នុងទីក្រុង Abu Dhabi បង្កឱ្យមានអគ្គិភ័យ ប៉ុន្តែមិនបណ្តាលឱ្យមានអ្នករងរបួស ឬការលេចធ្លាយសារធាតុវិទ្យុសកម្មទេ។

តំបន់ Barakah ស្ថិតនៅជិតព្រំដែនប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងប្រទេសកាតា ហើយការវាយប្រហារនេះបានបង្កើនការព្រួយបារម្ភចំពោះផលវិបាកនៅទូទាំងឈូងសមុទ្រ។ ក្រសួងការពារជាតិប្រទេសអារ៉ាប់រួមបាននិយាយថា «ជាផ្នែកមួយនៃការស៊ើបអង្កេតជាបន្តបន្ទាប់លើការវាយប្រហារដោយចេតនាលើរោងចក្រថាមពលនុយក្លេអ៊ែរ Barakah នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ការតាមដាននិងត្រួតពិនិត្យបច្ចេកទេស បានបញ្ជាក់ថាយានដ្រូន៣គ្រឿង ទាំងអស់នេះមានប្រភពមកពីទឹកដីប្រទេសអ៊ីរ៉ាក់»។

ក្រសួងបាននិយាយបន្ថែមថា អាជ្ញាធរបានស្ទាក់ចាប់យានដ្រូនចំនួន៦គ្រឿងមានប្រភពមកពីប្រទេសអ៊ីរ៉ាក់ ដែលបានកំណត់គោលដៅលើតំបន់ស៊ីវិល និងតំបន់សំខាន់ៗ។

អ៊ីរ៉ង់ បានវាយប្រហារប្រទេសអារ៉ាប់រួម និងប្រទេសឈូងសមុទ្រដទៃទៀត ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារលើអ៊ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈ ដោយកំណត់គោលដៅលើមូលដ្ឋានរបស់សហរដ្ឋអាមេរិក ប៉ុន្តែក៏មានហេដ្ឋារចនាសម្ព័ន្ធថាមពល និងស៊ីវិលផងដែរ។ មុនពេលបទឈប់បាញ់នៅថ្ងៃទី៨ ខែមេសា ចូលជាធរមាន ក្រុមនៅអ៊ីរ៉ាក់ដែលគាំទ្រដោយទីក្រុងតេអេរ៉ង់ បានធ្វើអន្តរាគមន៍គាំទ្រអ៊ីរ៉ង់ និងបានវាយប្រហារលើមូលដ្ឋានរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ និងតំបន់ដ៏ទូលំទូលាយ រួមទាំងប្រទេសឈូងសមុទ្រផងដែរ។


អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        10
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        12
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm