អ្នក​ស្ម័គ្រចិត្ត​រាប់​រយ​នាក់​មកពី​ប្រទេស​បេឡា​រុស​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​

2022/04/18 09:37:07 pm        2.6 K

​ប៉ូឡូញ៖ យ៉ាងហោចណាស់​អ្នក​ស្ម័គ្រ​ចិត្ត​ជនជាតិ​បេឡា​រុស ​៥០០​នាក់​បាន​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន​ ដើម្បី​ប្រយុទ្ធ​ជាមួយ​កងទ័ព​រុស្ស៊ី​។ អង្គការ​មួយ​ក្នុង​ទីក្រុង Warsaw មាន​ទំនាក់​ទំនងជា​មួយ​អង្គ​ភាព​ Azov របស់​ប្រទេស​អ៊ុយ​ក្រែ​ន ​កំពុង​បណ្ដុះបណ្ដាល​ក្រុម​អ្នក​ប្រយុទ្ធ​បេឡា​រុស​ក្នុង​ប្រទេស​ប៉ូឡូញ​ និង​កំពុង​បញ្ជូន​ពួកគេ​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន​។

​មេដឹកនាំ​អង្គការ​លោក Pavel Kukhta និយាយ​ថា ​អង្គភាព ​Azov បាន​នឹង​កំពុង​វាយ​ទប់ទល់​ការ​វាយលុក​របស់​រុស្ស៊ីនៅ​ប្រទេស​អ៊ុយ​ក្រែ​នភា​គ​ខាងកើត ហើយ​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​បេឡា​រុស​កំពុង​ប្រយុទ្ធក្នុងការ​សម្របសម្រួល​ជាមួយ​អង្គភាព Azov។ ​លោក Kukhta ដែល​លោក​ជា​ជនជាតិ​បេឡា​រុស​ដែរនោះ​និយាយថា កាតព្វកិច្ច​គឺ​ត្រូវ​ជួយ​អ៊ុយ​ក្រែ​ន នៅ​ទីកន្លែង​ដែល​រុស្ស៊ី​កាន់​អាវុធ​នឹង​តែងតែមាន​ការបំផ្លាញ ហើយ​ជន​ស៊ីវិល​ត្រូវបាន​សម្លាប់​។ ​មេដឹកនាំ​នៅ​វិមាន​ក្រឹម​ឡាំងមិនបាន​បោះបង់ចោល​មហិច្ឆតា​ ក្នុងការ​ពង្រីក​ទឹកដី​របស់​ពួកគេ​នោះទេនៅ​គ្រប់​ឱកាស​ទាំងអស់​។

​នៅក្នុង​កម្រិត​រដ្ឋាភិបាល ប្រទេស​បេឡា​រុស​គឺជា​សម្ព័ន្ធមិត្ត​ជិតស្និត​របស់​រុស្ស៊ី​។ ប្រទេស​នេះបានធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​ជាមួយ​កងកម្លាំង​រុស្ស៊ី​ក្នុង​ទឹកដី​របស់ខ្លួន​ មុន​ការវាយលុក​នៅ​អ៊ុយ​ក្រែ​នចាប់ផ្តើម​។ សមយុទ្ធ​បានអនុញ្ញាត​ឲ្យ​កងកម្លាំង​រុស្ស៊ីមាននៅ​សេសសល់​ក្នុងប្រទេស​បេឡា​រុស ដើម្បី​ចាប់ផ្តើម​ការវាយលុក​ចូលកាន់​តែ​កៀក​ទីក្រុង​គី​វ​។ លោក Kukhta និយាយថា ប្រជាជន​មួយចំនួន​ក្នុងប្រទេស​បេឡា​រុស​កំពុង​រិះគន់​ការវាយប្រហារ​របស់​រុស្ស៊ី ហើយ​កំពុង​គាំទ្រ​អ៊ុយ​ក្រែ​ន​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        22
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        16
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        22

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm