កងកម្លាំងរបស់ប្រទេសនីហ្សេរីយ៉ា ដែលកំពុងធ្វើការជាមួយសហរដ្ឋអាមេរិកអះអាងថា បានសម្លាប់អ្នកប្រយុទ្ធក្រុមអាស៊ីស(ISIS) ចំនួន១៧៥នាក់ក្នុងការវាយប្រហាររួមគ្នាជាបន្តបន្ទាប់នៅភាគឦសានប្រទេស ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។

ទីបញ្ជាការកណ្តាលការពារជាតិប្រទេសនីហ្សេរីយ៉ា បាននិយាយកាលពីថ្ងៃអង្គារថា ប្រតិបត្តិការដែលធ្វើឡើងជាមួយទីបញ្ជាការអាហ្វ្រិករបស់យោធាអាមេរិក បានបំផ្លាញបុស្តិ៍ត្រួតពិនិត្យ ឃ្លាំងអាវុធ មជ្ឈមណ្ឌលភស្តុភារ យុទ្ធោបករណ៍ និងបណ្តាញហិរញ្ញវត្ថុដែលត្រូវបានប្រើប្រាស់ដោយក្រុមអាយស៊ីស និងសាខារបស់ក្រុមនេះ នៅក្នុងខេត្ត West Africa ដែលបានដឹកនាំការតស៊ូរយៈពេលជាច្រើនឆ្នាំមកហើយនៅក្នុងតំបន់នេះ។
អ្នកនាំពាក្យទីបញ្ជាការកណ្តាលការពារជាតិនីហ្សេរីយ៉ា ឧត្តមសេនីយ៍ Samaila Uba បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «គិតត្រឹមថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៦ ការវាយតម្លៃបង្ហាញថា ភេរវករក្រុមអាស៊ីស ចំនួន ១៧៥ នាក់ត្រូវបានកម្ទេចនៅសមរភូមិ»។

លោក Uba បាននិយាយថា «ការវាយប្រហាររួមគ្នានេះ បានពង្រឹងបន្ថែមទៀតនូវអ្វីដែលកងកម្លាំងប្រដាប់អាវុធនីហ្សេរីយ៉ា បានធ្វើជាប់ជាប្រចាំក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះក្នុងការប្រម៉ាញ់ និងសម្លាប់ភេរវករនៅគ្រប់ទីកន្លែងដែលពួកគេស្ថិតនៅក្នុងប្រទេសនីហ្សេរីយ៉ា»។