លោក Trump ថា អាមេរិកអាចនឹងវាយប្រហារអ៊ីរ៉ង់ម្តងទៀត ប៉ុន្តែទីក្រុងតេអេរ៉ង់ចង់បានកិច្ចព្រមព្រៀង

2026/05/20 06:12:15 pm        96

លោក​ប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃអង្គារ ១៩​​ ឧសភា​ សប្ដាហ៍​នេះ​​ថា សហរដ្ឋអាមេរិក ប្រហែលជាត្រូវវាយប្រហារអ៊ីរ៉ង់ម្តងទៀត ហើយថា លោកមានពេលមួយម៉ោងទៀតដើម្បីបញ្ជាឱ្យវាយប្រហារ មុនពេលពន្យារពេល។​

លោក Trump បានធ្វើអត្ថាធិប្បាយបែប​​​នេះមួយថ្ងៃបន្ទាប់ពីនិយាយថា លោកបានផ្អាកការបន្តអរិភាពដែលបានគ្រោងទុក បន្ទាប់ពីសំណើថ្មីរបស់ទីក្រុងតេអេរ៉ង់ ដើម្បីបញ្ចប់សង្គ្រាមអាមេរិក-អ៊ីស្រាអែល។

លោក Trump បានប្រាប់ក្រុមអ្នកសារ​​ព័ត៌មាននៅសេតវិមានកាលពីថ្ងៃអង្គារថា រូប​​លោក​​នៅពេលមួយម៉ោងទៀត ដើម្បីធ្វើការសម្រេចចិត្តទៅថ្ងៃនេះ។

លោកបាននិយាយថា មេដឹកនាំអ៊ីរ៉ង់កំពុងអង្វរសុំកិច្ចព្រមព្រៀង ដោយបន្ថែមថា ការវាយប្រហារថ្មីរបស់សហរដ្ឋអាមេរិកនឹងកើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ប្រសិនបើមិនមានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេច។

សហរដ្ឋអាមេរិកបាននិងកំពុងប្រឹងប្រែ​ង​ដើម្បីបញ្ចប់សង្គ្រាមដែលខ្លួន​​បានចាប់ផ្តើមជាមួយអ៊ីស្រាអែលជិតបីខែមុន។ កន្លងមក​​ លោក Trump ធ្លាប់​បាននិយាយថា កិច្ចព្រមព្រៀងជាមួយទីក្រុងតេអេរ៉ង់គឺជិតដល់ហើយ ទន្ទឹម​​នឹង​ការ​គំរាមវាយប្រហារយ៉ាងចាស់ដៃ​លើអ៊ីរ៉ង់ ប្រសិនបើមិនឈានដល់កិច្ចព្រមព្រៀងទេ​នោះ។

ប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ​ ​​​​​​កំពុងស្ថិតនៅក្រោមសម្ពាធនយោបាយយ៉ាងខ្លាំងនៅក្នុងប្រទេសដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ ដែលនឹងបើកច្រកសមុទ្រ Hormuz ឡើងវិញ ​ជាផ្លូវទឹក​ដ៏​​សំខាន់មួយសម្រាប់ការផ្គត់ផ្គង់ប្រេង និងទំនិញផ្សេងៗទៀតនៅទូទាំងពិភពលោក ស្របពេល​តម្លៃ​ប្រេង​​ និង​ឧស្ម័ននៅតែខ្ពស់ ៕


អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        52
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        82
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        69

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm