ជនភៀសខ្លួន​អ៊ុយ​ក្រែ​ន​ចូល​ប្រទេស​ប៉ូឡូញ​ក្នុង​ពេល​បុណ្យ Easter

2022/04/18 03:14:30 pm        1.5 K

​អ៊ុយ​ក្រែ​ន៖ ជនភៀសខ្លួន​អ៊ុយ​ក្រែ​ន​បាន​បន្ត​ឆ្លង​ចូល​ទៅ​ក្នុង​ប្រទេស​ប៉ូឡូញ​តាម​ព្រំដែន​តំបន់ Medyka កាលពី​ថ្ងៃអាទិត្យ​ក្នុង​ពេល​ប្រារព្ធ​ពិធីបុណ្យ Easter របស់​សាសនា​កាតូលិក​។ នៅ​ខាង​ព្រំដែន​ប្រទេស​ប៉ូឡូញ ជនភៀសខ្លួន​បាន​និយាយ​អំពី​បំណង​ប្រាថ្នា​របស់​ពួកគេ ​សម្រាប់​បុណ្យ Easter សុំ​សន្តិភាព​។​

​នាង Maria Dontsova ជនភៀសខ្លួន​មកពី​ទីក្រុង Kharkiv បាន​និយាយ​ថា នាង​បន់ស្រន់​ឲ្យ​សង្គ្រាម​នឹង​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ​នេះ និង​សុំ​ឲ្យ​បញ្ចប់​ទុក្ខវេទនា​នេះ​។​ ​ជនភៀសខ្លួន​មកពី​ទីក្រុង Lviv បាន​និយាយ​ថា ​នាង​សូម​បួងសួង​ឲ្យ​អ៊ុយ​ក្រែ​ន​ឈ្នះ​សង្គ្រាម ហើយ​សន្តិភាព​នឹង​ត្រូវ​បាន​ស្តារ​ឡើង​វិញ​។ នាង​សង្ឃឹម​ថា​នឹង​មាន​សន្តិភាព​នៅ​ទូទាំង​ប្រទេស​។​ ជនភៀសខ្លួន​ម្នាក់ទៀត​មកពី​ទីក្រុង Odesa បាន​និយាយ​ថា នាង​ប្រាថ្នា​ចង់​ត្រឡប់​ទៅ​លំនៅឋាន​វិញ​ឆាប់​ៗ​នេះ​។​ គ្រូពេទ្យ​ជនជាតិ​ប៉ូឡូញ និង​សហការី​ស្ម័គ្រចិត្ត​របស់​ពួកគេ​បាន​រៀប​ចំ​អាហារ​បុណ្យ Easter ប្រពៃណី​សម្រាប់​ជនភៀសខ្លួន​។

ក្រុម​គ្រូពេទ្យ​និយាយ​ថា ​ពួកគេ​ និង​សហការី​ចង់​ធ្វើ​ឱ្យ​ជនភៀសខ្លួន​បំភ្លេច​ពី​ស្ថានភាព​ដ៏​អាក្រក់​របស់​ពួក ហើយ​គិត​ថាមាន​សង្ឃឹម​ និង​មាន​ភាព​សុខសាន្ត​។​ អង្គការ​ទេសន្តោប្រវេសន៍​អន្តរជាតិ​បាន​ប៉ាន់ប្រមាណ​ថា​ ប្រជាជន​ជាង ១២​លាន​​នាក់​កំពុង​ជាប់​គាំង​នៅ​ក្នុង​តំបន់​នៃ​ប្រទេស​អ៊ុយ​ក្រែ​ន​ ដែល​ស្ថិត​នៅ​ក្រោម​ការ​វាយ​ប្រហារ​។​ យោង​តាម​តួលេខ​ថ្មី​របស់​ទីភ្នាក់ងារ​ជនភៀសខ្លួន​អង្គការ​សហប្រជាជាតិ​បាន​ឲ្យ​ដឹង​ថា ប្រជាជន​ជាង ៤.៦​លាន​នាក់​បាន​ភៀស​ខ្លួន​ចេញពី​ប្រទេស​អ៊ុយ​ក្រែ​ន​រហូត​មក​ដល់​ពេល​នេះ ហើយ​ជាង​ ២.៦​លាន​នាក់​បាន​ឆ្លង​ចូល​ទៅ​ក្នុង​ប្រទេស​ប៉ូឡូញ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        69
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        66
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        64

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm