រដ្ឋមន្ត្រីសុខាភិបាល ជួប​​ពិភាក្សា​ជាមួយ​នាយក​អង្គការ​សុខភាព​ពិភព​លោក​ប្រចាំតំ​បន់​ប៉ាស៊ីហ្វិក​ខាង​លិច

2026/05/20 09:42:33 pm        586

​ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានជួបពិភាក្សាការងារជាមួយ លោក​វេជ្ជបណ្ឌិត Saia Ma’u Piukala នាយកអង្គ​ការ​សុខភាព​ពិភពលោក​ប្រចាំ​តំបន់​ប៉ាស៊ី​ហ្វិក​ខាង​លិច (WHO Regional Director for the Western Pacific – WPRO) នារសៀល​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជម្រាបជូនអង្គការសុខភាពពិភពលោកតំបន់ប៉ាស៊ីហ្វិកខាងលិច អំពីការបន្តខិតខំយ៉ាងមុតមាំរបស់សុខាភិបាលកម្ពុជា លើការចូលរួមការពារសុខភាព សុខុមាលភាពប្រជាជនកម្ពុជា និងប្រជាជនតំបន់ ក៏ដូចជាសុខភាពប្រជាជនទូទាំងពិភពលោក ដែលការចូលរួមចំណែក និងការប្តេជ្ញាសម្រេចឱ្យបានតាមគោលដៅសកល នៃសមិទ្ធិផលសុខភាពរបស់ប្រទេសសមាជិកនីមួយៗ ជាការមិនអាចខ្វះបាន។

លោកវេជ្ជបណ្ឌិត Saia Ma’u Piukala បានគូសរំលេចអំពីគំរូរបស់កម្ពុជា ក្នុងការប្តេជ្ញាចិត្ត និងសម្រេចបានគោលដៅសំខាន់ៗលើដំណើរផ្លូវនៃកិច្ចការសុខភាពសកល (Global Health Journey) ដូចជាការខិតខំលើផ្លូវដ៏ត្រឹមត្រូវ នៃការអនុវត្តគោលនយោបាយសុខភាពបឋម (Primary Health Care) ភាពជោគជ័យជំងឺឆ្លងផ្សេងៗ រួមទាំងការខិតជិតការលុបបំបាត់ទាំងស្រុងជំងឺគ្រុនចាញ់ (Malaria) ដែលសម្លាប់ជីវិតមនុស្សរាប់លាននាក់។ ជាពិសេសទៅទៀតនោះ គឺគំរូកម្ពុជាលើការដឹកនាំ «សុខភាពតែមួយ-One Health» ដែលសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដោយផ្ទាល់ក្នុងព្រឹត្តការណ៍ជំនួបកំពូល One Health នៅទីក្រុងលីយ៉ុង ប្រទេសបារាំង ក្នុងខែមេសា ថ្មីៗកន្លងទៅនេះ។

ឆ្លៀតក្នុងជំនួបដ៏ពិសេសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជម្រាបជូនពីសំណើសុខាភិបាលកម្ពុជា ដែលស្នើសុំការបន្ត និងបង្កើនការគាំទ្រ ការខិតខំរបស់កម្ពុជាលើកិច្ចការ និងដំណើរអនុវត្ត «សុខភាពតែមួយ» ភាពស៊ាំនៃមេរោគទៅនឹងថ្នាំផ្សះ (AMR) ភ្ជាប់ទៅនឹងការបំរែបំរួលអាកាសធាតុ ផែនការសកម្មភាពបង្ការជំងឺមហារីកនៅសហគមន៍ សុខាភិបាលឌីជីថល រួមបច្ចេកវិទ្យាជំនួយក្នុងវេជ្ជសាស្ត្រ និងការពាំនាំបន្ថែមជំនាញភាព (Expertise) លើការគ្រប់គ្រង វិភាគ ប្រើប្រាស់ទិន្នន័យសុខាភិបាល ផ្តោតលើការបង្ការ និងគ្រប់គ្រងការផ្ទុះនៃជំងឺឆ្លង៕ អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        228
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm