លោក Putin បញ្ជាក់ថា ទំនាក់ទំនងរុស្ស៊ី-ចិន ស្ថិតក្នុង​កម្រិតមិនធ្លាប់មាន​ និង​​អញ្ជើញលោក Xi ទៅ​រុស្ស៊ី

2026/05/20 09:45:23 pm        65

នាថ្ងៃពុធ (ទី២០ ខែឧសភា ឆ្នាំ២០២៦) នេះ ប្រធានាធិបតី លោក Vladimir Putin បានប្រាប់សមភាគីចិនរបស់លោក គឺលោកស៊ី ជីនពីង (Xi Jinping) នៅទីក្រុងប៉េកាំងថា ចំណង​ទាក់ទង​ រវាង​ប្រទេស​រុស្ស៊ី និង​ចិន​ ស្ថិតក្នុង​កម្រិត​មិន​ធ្លាប់មាន​ពីមុន​ ហើយលោក​បានអញ្ជើញមេដឹកនាំចិន​ឲ្យ​​ទៅទស្សនកិច្ចនៅ​រុស្ស៊ីឆ្នាំក្រោយ។

រូប​ភាព​វីដេអូពីប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បានបង្ហាញថា នៅពេលដែលពួក​លោក​បានជួបគ្នានៅមហាសាលប្រជាជនចិន​ លោក Putin បាននិយាយទៅកាន់​លោក ស៊ី ថា៖ «ថ្ងៃនេះ ទំនាក់ទំនងរបស់ពួក​យើង បានឈានដល់កម្រិតខ្ពស់មិនធ្លាប់មានពីមុនមក ដែលបម្រើជាគំរូនៃភាពជាដៃគូគ្រប់ជ្រុង​ជ្រោយ​ និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ។ សូម្បីតែក្នុងពេល​ដែល​កត្តាខាងក្រៅមិនអំណោយផលក៏ដោយ ក៏​កិច្ចសហប្រតិបត្តិការ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ពួក​យើង កំពុងបង្ហាញពីសន្ទុះវិជ្ជមាន និងរឹងមាំ»។

ចំណែក​លោក ស៊ី វិញ​ បានសាទរចំពោះ «ទំនាក់ទំនងដ៏រឹងមាំ» រវាងចិន និងរុស្ស៊ី។ បើយោងតាមទីភ្នាក់ងារសារព័ត៌មាន Xinhua បាន​ឲ្យ​ដឹង​ថា លោកស៊ី បានប្រាប់ទៅ​លោក Putin ​ថា៖ «យើងអាចបន្តពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមក ទាំង​ផ្នែក​នយោបាយ និងការសម្របសម្រួលជាយុទ្ធសាស្ត្ររបស់យើងជាមួយនឹងភាពធន់ដែលនៅតែរឹងមាំ ទោះបីជាមានការលំបាក និងភាព​ច្របូក​ច្របល់​ក៏ដោយ»។

បើយោង​តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បាន​ឲ្យ​ដឹង​ទៀង​ថា ជាមួយ​គ្នានេះ លោក ស៊ី ក៏បានប្រាប់មេដឹកនាំ​រុស្ស៊ី​​ផងដែរថា ការមាន​អរិភាពបន្ថែមទៀត នៅតំបន់​មជ្ឈិមបូព៌ា «មិនត្រូវ​កើត​ឡើង​ឡើយ»។ លោកបានបន្ថែមថា ការបញ្ឈប់សង្គ្រាម នឹងជួយកាត់បន្ថយការរំខានដល់ស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល ក៏ដូចជាសណ្តាប់ធ្នាប់ពាណិជ្ជកម្មអន្តរជាតិផង​ដែរ​។

គួរបញ្ជាក់​ថា លោក Putin បានចាប់ផ្តើមទស្សនកិច្ចផ្លូវ​រដ្ឋ​រយៈពេល ២ថ្ងៃទៅកាន់ប្រទេសចិន កាលពីថ្ងៃអង្គារ ដោយដំណើរ​នេះ​កើត​ឡើង​​ប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump ទើប​បានចាក​ចេញ​ពី​ទីក្រុង​ប៉េកាំង ក្រោយ​បញ្ចប់ទស្សនកិច្ច​ ៣ថ្ងៃ​​៕


អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        240
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        282
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        261

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm