លោក Xi ព្រមានពី​ពិភពលោក​ស្ថិតក្នុង​គ្រោះ​ថ្នាក់ ដោយសារ​ «ច្បាប់ព្រៃ» ក្នុងជំនួបជាមួយលោក Putin

2026/05/20 10:27:11 pm        28

ប្រធានាធិប​តី​ចិន លោក ស៊ី ជីនពីង (Xi Jinping) បានប្រាប់សមភាគី​របស់លោក គឺ​លោក Vladimir Putin ថា ពិភពលោកកំពុងស្ថិតក្នុងគ្រោះថ្នាក់ ដោយសារ​ការដើរថយក្រោយទៅរក «ច្បាប់ព្រៃ» ខណៈដែលលោកបានព្យាយាមពណ៌នាទីក្រុងប៉េកាំងថា ជាកម្លាំងនៃស្ថិរភាពសកល ដោយ​ការ​លើក​ឡើង​នេះ កើត​មាន​ត្រឹមតែប៉ុន្មានថ្ងៃបុណ្ណោះ​ បន្ទាប់ពីធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំ​អាមេរិក លោក Donald Trump សម្រាប់កិច្ចប្រជុំកំពូល។

នៅទីក្រុងប៉េកាំង នា​​ថ្ងៃពុធ (ទី២០ ខែឧសភា ឆ្នាំ២០២៦) នេះ ក្នុង​ជំនួប​កំពូល​របស់​​មេដឹកនាំ​ទាំង២ លោក ស៊ី និងលោក Putin បានចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍រួមមួយ ស្តីពីការបង្កើនបន្ថែមទៀតនូវការសម្របសម្រួលយុទ្ធសាស្ត្រគ្រប់ជ្រុង​ជ្រោយ​ និងការពង្រឹងភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការមិត្តភាព រវាងប្រទេសទាំង២។

មេដឹកនាំរុស្ស៊ី និងចិន បានជួបគ្នានៅទីលានធានអានមិន (Tiananmen Square) នៅ​ថ្ងៃពុធ មុនពេលបើក​កិច្ចពិភាក្សាទ្វេភាគី នៅមហា​សាលប្រជាជនចិន​ និងមាន​ពិធីជប់លៀងផ្លូវ​រដ្ឋ។ ជំនួប​កំពូលនេះ មានគោលបំណងបញ្ជាក់ជាថ្មីនូវទំនាក់ទំនងចិន-រុស្ស៊ី នៅពេលដែលទីផ្សារថាមពលសកល និងខ្សែច្រវាក់ផ្គត់ផ្គង់ ត្រូវបានរំខាន ដោយសារសង្គ្រាមអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់។

ក្នុង​ជំនួប​ទល់​មុខនេះ លោក ស៊ី បានប្រាប់លោក Putin ថា វិបត្តិនៅឈូងសមុទ្រ កំពុងស្ថិតនៅ «ដំណាក់​កាល​ដ៏សំខាន់» ហើយបានបញ្ជាក់ជាថ្មីនូវការអំពាវនាវឲ្យ​បញ្ចប់ការប្រយុទ្ធគ្នា ដើម្បីជួយធ្វើឲ្យ​មានស្ថិរភាពដល់​ការផ្គត់ផ្គង់ថាមពល និងពាណិជ្ជកម្មអន្តរជាតិ។ នេះបើយោងតាមការ​អត្ថាធិប្បាយ​ដែលបានចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន Xinhua។

យ៉ាង​ណាក្ដី​ ដោយ​លើកឡើង​ពី​ទំហំ​ពាណិជ្ជកម្ម​ជាង ២០០ពាន់​លាន​ដុល្លារ និង​កិច្ចសហប្រតិបត្តិការ​កាន់តែ​ស៊ីជម្រៅ​ លើ​ថាមពល​​ មេដឹកនាំ​ចិន​​បាន​មានប្រសាសន៍បន្ថែម​​ថា៖ «ទោះបីជា​មាន​កត្តា​មិន​អំណោយផល ​នៅលើ​ឆាក​អន្តរជាតិ​ក៏ដោយ ក៏​ទំនាក់ទំនង​ទ្វេភាគី​របស់​ប្រទេស​ទាំង​២ ​បាន​បន្ត​អភិវឌ្ឍ​ជា​បន្តបន្ទាប់»៕


អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        10
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        10
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm