យន្តហោះដឹកប្រេងរបស់កងទ័ពអាកាសសហរដ្ឋអាមេរិក បានចតចោលនៅអាកាសយានដ្ឋានអន្តរជាតិ Ben Gurion ស្ថិតនៅជិតទីក្រុងតែល អាវីវ ប្រទេសអ៊ីស្រាអែល ។

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយប្រាប់ក្រុមតំណាងរាស្រ្តសហរដ្ឋអាមេរិកកាលពីយប់ថ្ងៃអង្គារថា សង្រ្គាមជាមួយអ៊ីរ៉ង់នឹងបញ្ជប់ភ្លាមៗ ប៉ុន្តែនៅមុននេះ លោកនិយាយថា សហរដ្ឋអាមេរិកអាចនឹងត្រូវការវាយប្រហារម្តងទៀត ហើយលោកនៅសល់តែពេល ១ម៉ោងប៉ុណ្ណោះ ពីការបញ្ជាឲ្យវាយប្រហារ មុនពេលផ្អាកវាទៅវិញ ។

សេចក្តីអត្ថាធិប្បាយរបស់លោកលើតម្រូវការវាយប្រហារម្តងទៀត បានកើតមានឡើង រយៈពេល ១ថ្ងៃប៉ុណ្ណោះ ក្រោយរូបលោកនិយាយថា លោកបានផ្អាកការចាប់ផ្តើមអរិភាពតាមការគ្រោងទុក បន្ទាប់ពីមានសំណើថ្មីពីទីក្រុងតេអេរ៉ង់ ឲ្យបញ្ចប់សង្រ្គាមសហរដ្ឋអាមេរិក-អ៊ីស្រាអែល ។
លោក Trump បាននិយាយផងដែរថា ក្រុមមេដឹកនាំអ៊ីរ៉ង់ បានលន់តួរទទូចសុំកិច្ចព្រមព្រៀង ហើយលោកបានព្រមានថា ការវាយប្រហារថ្មីរបស់សហរដ្ឋអាមេរិក នឹងកើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ បើសិនជាកិច្ចព្រមព្រៀងពុំបានឈានដល់ទេនោះ ។
គេនៅពុំទាន់ដឹងច្បាស់នោះទេថា តើរយៈពេលយូរប៉ុន្មានដែលយន្តហោះដឹកប្រេងសហរដ្ឋអាមេរិក ទាំងនេះ ស្ថិតនៅក្នុងអាកាសយានដ្ឋាន Ben Gurion ។
សូមបញ្ជាក់ថា យន្តហោះយោធាសហរដ្ឋអាមេរិក ត្រូវបានគេមើលឃើញនៅក្នុងអាកាសយានដ្ឋាន Ben Gurion ចាប់តាំងពីការចាប់ផ្តើមសង្រ្គាមជាមួយអ៊ីរ៉ង់មកម្ល៉េះ ៕