មន្ត្រីថ្នាក់ដឹកនាំ ព្រះសង្ឃ ពលរដ្ឋ ខេត្តស្វាយរៀង ប្រារព្ធទិវាជាតិនៃការចងចាំ ២០ ឧសភា

2026/05/20 10:44:26 pm        102

មន្ត្រីថ្នាក់ដឹកនាំ កងកម្លាំងទាំង៣ ព្រះសង្ឃ ពលរដ្ឋ សិស្ស និសិត្យ ខេត្តស្វាយរៀង ប្រមាណជាង១ពាន់អង្គ/នាក់ដឹកនាំដោយ ឯកឧត្តម ប៉េង ពោធិសា អភិបាលខេត្ត នៅថ្ងៃទី២០ខែឧសភា ឆ្នាំ២០២៦នេះបាននិមន្ត និងអញ្ជើញមកជួបជុំប្រារព្ធពិធីទិវាជាតិនៃការចងចាំ២០ឧសភា ដែលពិធីនេះបានប្រព្រឹត្តធ្វើឡើងនៅមណ្ឌលឧក្រិដ្ឋកម្មប្រលយ័ពូជសាសន៏ភូមិតាណរ សង្កាត់ស្វាយតឿ ក្រុងនិងខេត្តស្វាយរៀង។

 ឯកឧត្តម ប៉េង ពោធិសា អភិបាលខេត្ត បានអញ្ជើញអានខ្លឹមសារលិខិតសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលមានខ្លឹមសារជាអាទិ៍ ថ្ងៃនេះយើងបានជួបជុំគ្នានៅក្នុងបរិវេណទីលានវិមានតម្កល់អដ្ឋិធាតុជនរងគ្រោះ ដោយរបបប្រល័យពូជសាសន៍ នៅភូមិតាណរក្នុងមនោសញ្ចេតនាក្តុកក្តួល ដើម្បីប្រារព្ធទិវាជាតិចងចាំថ្ងៃ២០ឧសភា ប្រវត្តិសាស្ត្ររំលឹកនិងគោរពវិញ្ញាណក្ខន្ធប្រជាជនកម្ពុជារាប់លាននាក់ ដែលបានស្លាប់ដោយអំពើព្រៃផ្សៃដែលរបបកម្ពុជាប្រជាធិបតេយ្យ បានអនុវត្តរយៈពេល ៣ឆ្នាំ៨ ខែ ២០ថ្ងៃ ចាប់ពីក្រោយថ្ងៃជ័យជំនះរបស់ប្រជាជនកម្ពុជាលើពួកចក្រព័ត្តអាមេរិក និងរបបលន់ ណុល នៅថ្ងៃទី១៧ខែមេសា ឆ្នាំ១៩៧៥។

ខ្លឹមសារលិខិតក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះវីរភាពដ៏អង់អាចក្លាហានរបស់សម្ដេចទាំងបី និងលំឱនកាយគោរពវិញ្ញាណក្ខន្ធវីរៈយុទ្ធជន វីរៈយុទ្ធនារីដែលបានរួមចំណែកធ្វើការរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជាអោយរួចចាកផុតពីរបបកម្ពុជាប្រជាធិបតេយ្យស្តាប្រទេសជាតិអោយបានរស់រាន់ឡើងវិញរហូតមានយុទ្ធជន យុទ្ធនារី ខ្លះបានបាត់បង់អាយុជីវិត ចោលគ្រួសារ និងមានអ្នកខ្លះបានពិការ រាងកាយ និងសុខភាពរហូតមកដល់បច្ចុប្បន្ននេះផងដែរ ។

 ស្ថិតក្នុងបរិយាកាសពោពេញទៅដោយកំហឹង និងរលឹកឡើងវិញនៃការធ្វើទុកបុកម្និញនៃរបបកម្ពុជាប្រជាធិបតេយ្យ តំណាងអ្នកចូលរួមបានមានចំណាប់អារម្មណ៏ជាបន្តបន្ទាប់យ៉ាងដូច្នេះ។

សូមបញ្ជាក់ថានៅក្នុងទិវាជាតិចងចាំ ២០ឧសភា រដ្ឋបាលខេត្ត មន្ត្រីរាជការ កងកម្លាំងទាំង៣និងពលរដ្ឋ ក៏មានពិធីរាប់បាតប្រគេនព្រះសង្ឃដាឆ្លងឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធបងប្អូនរួមជាតិដែលបនប្រល័យពូជសាសន៍បានកាប់សម្លាប់ចំនួនជិត១០០អង្គផងដែរ ៕ ដោយ ៖ ភា សារិត

                                                                          


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm