លោក Bessent៖ អាមេរិកមិនប្រញាប់បន្ថែម​ពេលវេលា​ សម្រាប់​​ការផ្អាក​ជម្លោះ​ពាណិជ្ជកម្មជាមួយចិន​

2026/05/20 10:47:51 pm        50

រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent បាននិយាយកាលពីថ្ងៃអង្គារ (ទី​១៩ ខែឧសភា ឆ្នាំ២០២៦) ថា រដ្ឋបាលរបស់​លោកប្រធានាធិបតី​ Donald Trump «មិនប្រញាប់ប្រញាល់» នោះឡើយ​ ក្នុងការពង្រីកបន្ថែម​នូវ​ពេល​វេលា​នៃ​ការ​ផ្អាកជម្លោះ​ពាណិជ្ជកម្ម ពាក់​ព័ន្ធ​នឹង​​ពន្ធគយ និងរ៉ែសំខាន់​ៗ​ជាមួយប្រទេសចិនដែលនឹងបញ្ចប់នៅខែវិច្ឆិកា ខណៈ​មានពេលវេលា ដើម្បីបន្តវា នៅក្នុងកិច្ចប្រជុំ នា​ចុង​ឆ្នាំនេះ។

នៅក្នុង​បទសម្ភាសន៍លើកដំបូងរបស់លោក ចាប់តាំងពីបានចូលរួមកិច្ចប្រជុំកំពូលដ៏មានហានិភ័យខ្ពស់ កាលពីសប្តាហ៍មុន ជាមួយ​ប្រធានាធិបតីចិន លោក Xi Jinping នៅទីក្រុងប៉េកាំង លោក Bessent បាននិយាយថា លោកជឿជាក់ថា ប្រទេសចិននឹងទទួលយកការអត្រាពន្ធគយពីមុនរបស់សហរដ្ឋអាមេរិក តាមរយៈកាតព្វកិច្ច​​ពន្ធថ្មីមាត្រា ៣០១ ដរាបណាមិនមាន​ការ​ដំឡើងខ្ពស់ជាងនេះ។

នៅក្រៅកិច្ចប្រជុំមេដឹកនាំហិរញ្ញវត្ថុ G7 (ក្រុម​ប្រទេស​មាន​ឧស្សាហកម្ម​លូតលាស់ទាំង៧) នៅទីក្រុងប៉ារីស ប្រទេស​បារាំង លោកបាននិយាយថា ​ ប្រទេសចិនក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ «ទទួលបានកិច្ចព្រមព្រៀង» ស្ដី​ពី​អត្រា​ពន្ធទាបជាងមុន​ ដោយសារ​សេចក្ដី​សម្រេចរបស់តុលាការកំពូលសហរដ្ឋអាមេរិក ដែល​លុបចោលកាតព្វកិច្ចពន្ធ​សកលបន្ទាន់របស់ប្រធានាធិបតី Donald Trump។

លោក Bessent បាននិយាយអំពីការ​ផ្អាកជម្លោះ​ពន្ធគយខែវិច្ឆិកា ឆ្នាំ២០២៥ ថា៖ «ខ្ញុំ​គិតថា យើងមិនប្រញាប់ប្រញាល់ ក្នុងការបន្ថែម​ពេល​វេលា​ទេ។ អ្វី​គ្រប់យ៉ាង​មានស្ថិរភាពល្អណាស់​»។

គួរបញ្ជាក់​ថា ការ​ផ្អាក​ជម្លោះ រវាងសហរដ្ឋអាមេរិក និងចិន ដែលបានចរចាអស់រយៈពេលជាច្រើនខែកាលពីឆ្នាំមុន បានបញ្ចៀស​ការដួលរលំទាំងស្រុងនៃពាណិជ្ជកម្ម រវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង២ របស់ពិភពលោក បន្ទាប់ពីពន្ធថ្មីរបស់លោក Trump លើទំនិញចិន បានជំរុញឲ្យ​មានការសងសឹក និងការដំ​ឡើង ដែលនាំឲ្យ​អត្រា​ពន្ធឡើង​ដល់កម្រិត​ ៣ខ្ទង់៕

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        10
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        10
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm