CDC អនុម័តគម្រោងវិនិយោគចំនួន ៤២ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ២២២លានដុល្លារអាម៉េរិក ក្នុងខែមេសា ឆ្នាំ២០២៦

2026/05/20 11:32:37 pm        105

ភ្នំពេញ៖ ក្រុមប្រឹក្សារអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងខែមេសា ឆ្នាំ២០២៦ បានអនុម័តគម្រោងវិនិយោគចំនួន ៤២ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ២២២លានដុល្លារអាម៉េរិក និងបង្កើតឱកាសការងារ​ចំនួន ១៨ពាន់កន្លែង។

សេចក្តីប្រកាសព័ត៌មាន CDC បានផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ បាន​បញ្ជាក់ថា ក្នុងខែមេសា ឆ្នាំ២០២៦ គម្រោងវិនិយោគសរុបដែលត្រូវបានចុះបញ្ជីនៅកម្ពុជា ទាំងការចុះបញ្ជី ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទាំងការចុះបញ្ជីដោយអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត មានចំនួន ៤២គម្រោង ក្នុងទំហំទុនវិនិយោគសរុប ២២២លានដុល្លារអាម៉េរិក និង អាចបង្កើតការងារសរុបប្រមាណ ២៤ពាន់កន្លែង។

សេចក្តីប្រកាសព័ត៌មាន បន្តទៀតថា គម្រោងវិនិយោគដែលមានភាពលេចធ្លោប្រចាំខែមេសា ឆ្នាំ២០២៦គឺ គម្រោងវិនិយោគលើវិស័យកសិកម្ម និង កសិ-ឧស្សាហកម្ម ដូចជា គម្រោងវិនិយោគបង្កើតកសិដ្ឋានដាំដំណាំឈើហូបផ្លែ និងសាងសង់រោងចក្រកែច្នៃ ដែលមានទីតាំង​នៅស្រុកបាណន់ ខេត្តបាត់ដំបង ក្នុង​ទំហំទុនវិនិយោគ ប្រមាណ ២០លានដុល្លារអាម៉េរិក និង​បង្កើតការងារចំនួន​១៧៤កន្លែង។

គម្រោងវិនិយោគដែលមានភាពលេចធ្លោបន្តទៀតគឺផ្នែក ឧស្សាហកម្ម ដូចថា គម្រោងវិនិយោគបង្កើតរោងចក្រផលិត និងកែច្នៃប្រេងសម្រាប់សម្បកកង់យានយន្ត និងប្រេងសម្រាប់ផលិតផលកែច្នៃជ័រកៅស៊ូ ដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត ខេត្តស្វាយរៀង ជាមួយនឹងទំហំទុនវិនិយោគប្រមាណ ៩,៦លានដុល្លារអាម៉េរិក និង​​បង្កើតការងារបានចំនួន ៣៥០កន្លែង។

សម្រាប់ខែមេសា ឆ្នាំនេះ ប្រភពទុនវិនិយោគដែលឈានមុខគេគឺវិនិយោគិនចិនមានចំណែក ៧៦% និងប្រភពទុនវិនិយោគក្នុងស្រុកគឺកម្ពុជា​មានចំនួនចំណែក ៣៣% នៃទុនវិនិយោគសរុប។​ ​ក្នុងចំណោមគម្រោងវិនិយោគទាំង ៤២នេះ គឺខេត្តកណ្តាលទទួលបានគម្រោងវិនិយោគច្រើនជាងគេមានចំនួន១២គម្រោង តាមពីក្រោយខេត្តកំពង់ស្ពឺមានចំនួន ១០គម្រោង។

ដោយឡែក ខេត្តតាកែវ ទទួលបានគម្រោងវិនិយោគចំនួន៦ បន្ទាប់មក ខេត្តព្រះសីហនុ និងស្វាយរៀងទទួលបានគម្រោងវិនិយោគចំនួន ៥ ដូចគ្នា ខណៈខេត្តបាត់ដំបង, ត្បូងឃ្មុំ​, និងកំពត ទទួលបានគម្រោងវិនិយោគចំនួន១ ដូចគ្នា​៕ អត្ថបទ៖ ធូ វិរៈ



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        196
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm