ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ កើតឡើងចំនួន ៩លើក បណ្តាលឲ្យមនុស្សចំនួន ៩នាក់ស្លាប់ និងរងរបួសចំនួន ១៣ ក្នុងនោះរបួសធ្ងន់ចំនួន ៧នាក់ និងរងរបួសស្រាយចំនួន ៦នាក់។
គ្រោះថ្នាក់ចរាចរណ៍កើតនៅលើរាជធានី-ខេត្ត ចំនួន ៧ មានដូចជា៖ ខេត្តកំពង់ចាម ស្លាប់ ១នាក់ , កណ្តាល របួស ៧នាក់ , ភ្នំពេញ របួស ១នាក់ , ព្រះវិហារ ស្លាប់ ១នាក់ និងរបួស ១នាក់ , ព្រៃវែង ស្លាប់ ៣នាក់ និងរបួស ១នាក់ , ពោធិសាត់ ស្លាប់ ២នាក់ និងរបួស ២នាក់ និងខេត្តតាកែវ ស្លាប់ ១នាក់ និងរបួស ១នាក់៕

