សមាជិក​សភា​អាមេរិកស្វែងរកការកាត់បន្ថយការលក់ AI និងបច្ចេកវិទ្យារបស់ចិន នៅបរទេស

2026/05/20 11:45:09 pm        51

យោងតាមច្បាប់ចម្លងដែលទីភ្នាក់​ងារ​សារព័ត៌មាន​ Reuters បាន​ឃើញ​ បានបង្ហាញ​ថា សមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សទាំង២ នឹងបង្ហាញសេចក្តីព្រាងច្បាប់ នៅថ្ងៃអង្គារ ដែលមានគោលបំណងប្រឆាំងនឹងការលក់ឧបករណ៍ AI (បញ្ញាសិប្បនិម្មិត) របស់ប្រទេស​ចិន នៅបរទេស​។

ច្បាប់នេះ ដែល​ណែនាំ​ដោយលោកស្រី Jeanne Shaheen មកពីគណបក្សប្រជាធិបតេយ្យ ប្រចាំ​រដ្ឋ New Hampshire និងលោក Pete Ricketts មកពីគណបក្សសាធារណរដ្ឋ ប្រចាំ​រដ្ឋ Nebraska នឹងបង្កើតការិយាល័យមួយ នៅក្នុងក្រសួងការបរទេស ដើម្បីជួយ​ឧបត្ថម្ភ​ដល់​ការទិញបច្ចេកវិទ្យារបស់រដ្ឋាភិបាលដែល​ជា​សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក និងធ្វើ​ឲ្យ​ដំណើរការ​លទ្ធកម្ម​កាន់​តែ​មាន​ភាព​ងាយ​ស្រួលឡើងៗ។

ប្រសិនបើត្រូវបានអនុម័ត មូលនិធិដែលមានតម្លៃ ៥០០លានដុល្លារ នឹងត្រូវបានបង្កើតឡើង ដើម្បីជួយផ្តល់ហិរញ្ញប្បទានដល់កម្មវិធីនេះ។ សេចក្តីព្រាងច្បាប់នេះ ដែលសេចក្ដី​លម្អិតកំពុង​ត្រូវបាន​សារព័ត៌មាន​ Reuters រាយការណ៍ដំបូងគេ​ នឹងស្វែងរកការជំរុញគំនិតផ្តួចផ្តើម Pax Silica របស់រដ្ឋបាលលោក Donald Trump។

កិច្ចប្រឹងប្រែងនោះ មានគោលបំណងកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន និងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងចំណោមសម្ព័ន្ធមិត្ត ដោយធានានូវ​លទ្ធភាព​ចូលប្រើប្រាស់រ៉ែសំខាន់ៗ និងសមាសធាតុ​ខ្សែច្រវាក់ផ្គត់ផ្គង់ AI សំខាន់​ៗផ្សេងទៀត។ លោកស្រី Shaheen បានលើក​ឡើង​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការប្រកួតប្រជែងរបស់យើងជាមួយប្រទេសចិន គឺផ្តោតលើសមត្ថភាពរបស់យើងក្នុងការអភិវឌ្ឍ និងលើកកម្ពស់បច្ចេកវិទ្យានាពេលអនាគតដល់ដៃគូរបស់យើង»។

ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន មិនបានឆ្លើយតបភ្លាមៗឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។ បើយោងតាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Griffith របស់ប្រទេសអូស្ត្រាលី និងមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងអភិវឌ្ឍន៍បៃតង នៅទីក្រុងសៀងហៃ បាន​ឲ្យ​ដឹង​ថា កិច្ចប្រឹងប្រែងផ្នែកនីតិបញ្ញត្តិនេះ ក៏កើតឡើងផងដែរ ខណៈដែលចិនបានបញ្ចេញ​ទឹក​ប្រាក់ចំនួន ២១៣ពាន់លានដុល្លារកាលពីឆ្នាំមុន សម្រាប់​គំនិតផ្តួចផ្តើមខ្សែក្រវាត់​ និងផ្លូវ ដែលជាកម្មវិធីហេដ្ឋារចនាសម្ព័ន្ធក្រៅប្រទេសដ៏ធំ​របស់ប្រទេស​នេះ​៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        160
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        200
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        179

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm