រឿងកាន់តែធំ! Southampton ត្រូវដកចេញពីវគ្គ Play-Off ពាក់ព័ន្ធ​រឿង​ស៊ើប​ការ​ហ្វឹក​ហាត់​របស់​គូប្រកួត

2026/05/20 11:54:24 pm        272

ក្លិបបាល់ទាត់ Southampton ត្រូវបានដកចេញពីការប្រកួតវគ្គ Play-off នៃក្របខណ្ឌ League Championship បន្ទាប់ពីក្លិបនេះបានទទួលស្គាល់ថា បានលួចថត និង​ស៊ើប​ការណ៍​លើ​ការ​ហ្វឹក​ហាត់​របស់​ក្លិបគូប្រជែងចំនួន 3 ក្រុមអំឡុងរដូវកាល។

ក្រោយការ​សម្រេចរបស់គណៈកម្មការវិន័យឯករាជ្យក្រុម Middlesbrough ដែលចាញ់ Southampton ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Play-off ត្រូវបានដាក់ឱ្យវិលត្រឡប់មកវិញ ហើយ​នឹង​ត្រូវជួប Hull City នៅវគ្គផ្តាច់ព្រ័ត្រដើម្បីប្រជែងកៅអីឡើងទៅកាន់ក្របខណ្ឌ Premier League រដូវកាលក្រោយ។

សហព័ន្ធ​បាល់ទាត់អង់គ្លេស EFL បានចោទប្រកាន់ Southampton ថាបានលួច​សង្កេត​ការ​ហ្វឹក​ហាត់​របស់ Oxford United និង Ipswich Town ព្រមទាំងថតវីដេអូក្រុម Middlesbrough មុន​ការ​ប្រកួត​ជើងទីមួយនៃវគ្គ Play-off កាលពីថ្ងៃទី៧ ខែឧសភា។

ក្រៅពីការ​ដក​ចេញពី Play-off ក្លិប Southampton ក៏ត្រូវបានពិន័យដក ៤ ពិន្ទុសម្រាប់​រដូវកាល​ក្រោយ​ផង​ដែរ។ EFL បានបញ្ជាក់ថា Southampton បានទទួលស្គាល់ពី “ការបំពាន​ជា​ច្រើន​លើ​បទ​ប្បញ្ញត្តិ​របស់ EFL ពាក់ព័ន្ធនឹងការ​ថត​សកម្មភាព​ហ្វឹក​ហាត់​របស់​ក្លិប​ផ្សេង​ដោយ​គ្មាន​ការ​អនុញ្ញាត”​។

ការដកចេញនេះមានន័យថា Southampton នឹងខកខានការប្រកួតវគ្គផ្តាច់ព្រ័ត្រ Play-off ដែល​ត្រូវ​បាន​គេហៅថា “ការប្រកួតមានតម្លៃថ្លៃបំផុតក្នុងពិភពបាល់ទាត់” ព្រោះក្រុមឈ្នះ​នឹង​ទទួល​បាន​ចំណូល​យ៉ាង​ហោចណាស់ ១១០ លានផោនពីសិទ្ធិផ្សាយរបស់ Premier League។

ទោះ​ជា​យ៉ាងណា វគ្គផ្តាច់ព្រ័ត្រ Play-off នឹងនៅតែធ្វើឡើងនៅកីឡដ្ឋាន Wembley Stadium នៅថ្ងៃសៅរ៍នេះ ខណៈម៉ោងចាប់ផ្តើមប្រកួតនឹងត្រូវប្រកាសនៅពេលក្រោយ។

យ៉ាងណា​ក្តី​ប្រភពព័ត៌មានផ្សេងៗបានចុះផ្សាយថា Southampton គ្រោងដាក់ពាក្យ​ប្តឹង​ឧទ្ធរណ៍​នៅ​ថ្ងៃ​នេះ ដោយអះអាងថា ទណ្ឌកម្មដែលបានដាក់លើក្លិបគឺ ធ្ងន់ធ្ងរហួសប្រមាណ៕ អត្ថបទ៖នាង សុភាវុធ



អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        146
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        157
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm